BREAKING NEWS

វៀតណាម រៀបចំខ្លួន ដើម្បីនាំចេកដែលដាំនៅកម្ពុជា ទំហំ ៧០០០ហិចតា ទៅលក់នៅចិន ដែលមានតម្រូវការចេកធំជាងគេនៅអាសុី…

Spread the love

ប្រទេសចិនគឺជាប្រទេសមួយដែលមានទីផ្សារប្រមូលទិញចេកធំបំផុតនៅក្នុងតំបន់អាស៊ី ហើយនាពេលប៉ុន្មានឆ្នាំមុនវៀតណាមបានធ្វើការវិនិយោគដាំចេកនៅកម្ពុជា ខណៈមកដល់ពេលនេះកំវាពុងតែមានផ្លែផ្កាស្របពេលដែលទីផ្សារកំពុងត្រូវប៉ាន់ ។

កាលពីប៉ុន្មានឆ្នាំមុន វៀតណាមបានធ្វើការវិនិយោគធ្វើការដាំដុះដំណាំចេកនៅលើទឹកដីប្រទេសកម្ពុជា ខណៈដែលទឹកដីមួយនេះគឺវាសមស្របខ្លាំងបំផុតសម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទ ពោលប្រទេសណាដែលមានបច្ចេកទេសនៅក្នុងការដាំដុះ ជាពិសេសនោះទទួលបាននូវទិន្នផលច្រើន និងមានឱកាសនាំចេញទៅកាន់ទីផ្សារប្រទេសចិន ។

កាលពីចុងសប្តាហ៍កន្លងទៅ ពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់មួយប្រភេទរបស់ក្រុមហ៊ុនវៀតណាម HAGL Agrico រួមមានបុត្រសម្ព័ន្ធក្រុមហ៊ុនហ័ងអាញអណ្ដូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ដែលជាកន្លែងវេចខ្ចប់ផ្លែចេកអំបូងធំមួយ ទៅកាន់ទីផ្សារនៅប្រទេសចិន ។

ថ្លែងនៅក្នុងពិធីខាងលើនេះផងដែ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការអះអាងយ៉ាងដូច្នេះថា លោកកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ពោលគឺវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម ចាប់តាំងពីចំណុច A រហូតដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្ដុកទុក ការកែច្នៃប្រកបដោយគុណភាពអនាម័យ និងសុវត្ថិភាព លើសពីនេះទៅទៀតនោះ គឺត្រូវស្របតាមស្ដង់ដារសម្រាប់ទីផ្សារនៃការនាំចេញ។

ចំណែកឯលោក Nguyen Quan Anh ដែលជាអគ្គនាយកក្រុមហ៊ុន HAGL Agrico ប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការដាំដុះចេកអំបូងលើផ្ទៃដី ៧០០០ហិកតា នៃផ្ទៃដីសរុបប្រមាណ ១៨០០០ ហិកតា មិនត្រឹមតែដាំដំណាំចេកនៅលើផ្ទៃដីដ៏ធំតែមួយប្រភេទនោះទេ តែក៏មានដាំដុះដាំណាំជាច្រើនប្រភេទផងដែរ នៅលើទឹកដីដែលមានសក្តានុពលខ្លាំងបំផុត ​នាស្រុកកូនមុំ ខេត្តរតនគិរី។

អគ្គនាយកក្រុមហ៊ុន HAGL Agrico ប្រចាំនៅប្រទេសកម្ពុជា ខាងលើបានបន្តទៀតថា ចេកអំបូងកម្ពុជា នឹងដឹកជញ្ជូនទៅកាន់កំពង់ផែវៀតណាមមួយ បន្ទាប់មកទើបបន្តដឹកទៅកាន់គោលដៅ នៅឯទីក្រុងប៉េកាំង ដាលៀន និង សៀងហៃ ប្រទេសចិនហើយប្រើរយៈពេលប្រមាណមួយអាទិត្យ ។

ជាមួយគ្នានេះផងដែរ រីឯអគ្គនាយកដ្ឋានគយនៃសាធារណៈរដ្ឋប្រជាមានិតចិន បានធ្វើការវាយតម្លៃខ្ពស់លើគុណភាពផលិតផល ចេកអំបូងកម្ពុជា ថា មានស្ដង់ដារ និងគុណភាព សុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន ដែលប្រជាជនចិន គាំទ្រផលិតចេកកម្ពុជា និងចូលចិត្តខ្លាំងផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបផងដែរថា នាពេលបច្ចុប្បន្ននេះកម្ពុជាមានក្រុមហ៊ុនចំនួន៩ ដែលទទួលបានការអនុញ្ញាតឱ្យនាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារដ៏ធំនៅប្រទេសចិន។ ( Credit : Business cambodia )

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*