BREAKING NEWS

ក្រសួងផែនការ រកឃើញថា នៅកម្ពុជា គម្លាតរវាងអ្នកមាន និងអ្នកក្រ គឺឃ្លាតមិនឆ្ងាយពីគ្នាទេ

Spread the love

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ថ្លែងថា ពាក់ព័ន្ធ​បញ្ហា​គម្លាត​រវាង​អ្នកមាន​ជីវភាព​ធូរធារ ​និង​អ្នកក្រ កម្ពុជា​ស្ថិ​តក្នុង​រង្វង់ ០,២៨ ទៅ ០,៣០ ដែល​បាន​បង្ហាញ​នូវ​គម្លាត​មិន​ឃ្លាតឆ្ងាយ​ពីគ្នា ​ខណៈ​ប្រទេស​មួយ​ចំនួន មាន​គម្លាត​អ្នកមាន​និង​អ្នកក្រ​បាន​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ​បានលើកឡើង​នៅក្នុង​សិក្ខាសាលា​ផ្សព្វ ផ្សាយ​ការងារ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ ​និង​កម្មវិធី​ឧ​ត្ត​ម​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ​និង​ការ​ប្រគល់​ថា​ប្លេត នៅ​ថ្ងៃទី​៩ ខែ ធ្នូ ឆ្នាំ​២០១៩ នេះ​ថា ខណៈដែល​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ស្ថិតក្នុង​រង្វង់ ៧% គឺ ​បាន​បង្ហាញ​នូវ​ភាព​រឹងមាំ ក្នុងនោះ​ ផ្នែក​សង្គម​វិញ ​ប្រជាជន​កម្ពុជា​ មាន​កំលាំង​ការងារ​កាន់​តែច្រើន ​និង​ទទួល​បាន​របប​ប្រាក់ខែ​គោល​ក្នុង​គម្លាត​អប្បបរមា​ខ្ពស់​ជាង​មុន​ ជាក់ស្តែង​ចំពោះ​មន្ត្រីរាជការ ​រាជរដ្ឋាភិបាល​បាន​រៀបចំ​គោលនយោបាយ​ដំឡើង​​ប្រាក់​បៀវត្ស​ជា​បណ្តើរៗ ​និង​សមរម្យ ក្នុងនោះ​ ចំពោះ​វិស័យ​ឯកជន ជាពិសេស​កម្មករ​និយោជិត ​ក៏​ទទួល​បាន​ប្រាក់​បៀវត្ស​អប្បបរមា ​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​បញ្ហា​ខាង​លើនេះ ​គឺ​បាន​រុញច្រាន​គម្លាត​រវាង​អ្នកមាន​ជីវភាព​ធូរធារ ​និង​អ្នកក្រ​នៅ​កម្ពុជា​ មាន​គម្លាត​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​នោះឡើយ​ ពោលគឺ​ស្ថិតក្នុង​រង្វង់ ០,២៨ ទៅ ០,៣០ (​នេះ​បើ​តាម​មេគុណ​សិនី ដែល​ពិភពលោក​បាន​កំណត់​វា​ស់វែង​) ដែល​តួរ​លេខ​នេះ ​បាន​បង្ហាញ​នូវ​គម្លាត​មួយ​យ៉ាង​ល្អ ខណៈ​ប្រទេស​មួយ​ចំនួន ​មាន​គម្លាត​អ្នកមាន និង​អ្នកក្រ​បាន​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៩ ត្រូវ​បាន​ប៉ាន់​ស្មានថា ​នឹង​សម្រេច​បាន ៧,១% និង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ការកាត់បន្ថយ​ភាព​ក្រីក្រ ឲ្យ​ស្ថិត​នៅក្នុង​អត្រា​ទាប​ជាង ១០% ការ​ជំរុញ​បង្កើន​ការងារ​ឲ្យ​កាន់​តែច្រើន ​ទាំង​បរិមាណ និង​គុណភាព​ជូន​ប្រជាជន ​ជាក់ស្តែង​ចំណូល​ប្រជាជន​ម្នាក់ ​មាន ១ ៦៧៩ ដុល្លារ ​អាមេរិក​, នៅក្នុង​ឆ្នាំ​២០១៩ និង​នៅក្នុង​ឆ្នាំ​២០២០ ​ខាងមុខ តាម​ការ​ព្យាករ ​ចំណូល​ប្រជា​ជននេះ ​ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១ ៨១៦ ដុល្លារ​អាមេរិក​ផងដែរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ BTV

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*