BREAKING NEWS

ជួយស៊ែរឲ្យគ្រប់អភិបាលស្រុកខេត្តបានឃើញផង! អភិបាលស្រុកបន្ទាយស្រីវ័យក្មេងថ្មី ទើបចូលកាន់តំណែង ផ្តួចផ្តើមដាក់អំពូលភ្លើងសូឡាដំបូង ធ្វើឲ្យក្នុងភូមិសុីវិល័យមិនចាញ់ទីក្រុងទេ (មានវីដេអូ)

Spread the love

លោក​ ឃឹម​ ហ្វីណង់​ អភិបាលស្រុកបន្ទាយស្រី ដែលបានចូលកាន់ដំណែងកាលពីខែតុលា​ ឆ្នាំ​២០១៩​ កន្លងទៅ ទោះបីជាទើបចូលកាន់ដំណែងជាអភិបាលស្រុកថ្មីក្តី តែលោកបានព្យាយាមកែប្រែ និងអភិវឌ្ឍស្រុកបន្ទាយស្រី ឲ្យកាន់តែរីកចំរើន និងផ្លាស់ប្តូរមុខមាត់ថ្មី។ ជាក់ស្តែងលោកបាន បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង

យុទ្ធនាការ​ផ្ទះ​១​អំពូល​១ នៅ​ក្នុង​ភូមិ​ព្រះ​ដាក់ ដែល​ជា​ភូមិ​ធំ​ជាង​គេ​នៃ​ស្រុក​បន្ទាយ​ស្រី ដោយ​រដ្ឋបាល​ស្រុក ​ត្រូវ​បំពាក់​អំពូល​សូឡា​៥១៨​ឈុត នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥១៨​ខ្នង​។ ការ​បំពាក់​អំពូលសូឡា​នេះ បានការឧបត្ថម្ភពី​វិស័យ​ឯកជន​។

ដោយឡែកក្រោយពីយុទ្ធនាការនេះបានដំណើរការ នៅថ្ងៃនេះលោកបានបង្ហោះរូបប៉ុន្មានសន្លឹកត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ជាខ្លាំង នូវរូបថតអំពូលភ្លើងសូឡាភ្លឺយ៉ាងអញ្ចាចអមសងខាងផ្លូវកៅស៊ូ ជាមួយសារយ៉ាងដូច្នេះថា៖ ពេលនេះ! ម៉ោងនេះ! នៅព្រះដាក់យើងហ្នឹង!

សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង។ អ្នកណាថាភូមិឃុំជនបទមិនអាចសុីវិល័យបាន?!#អរគុណសន្តិភាព

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*