BREAKING NEWS

គាំទ្រពេញទំហឹង! រដ្ឋបាលខេត្តព្រះសីហនុ​ សម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះ មកជាឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ អោយក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈ

Spread the love

បន្ទាប់ពីអជ្ញាធរខេត្ដ ព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន ជាអភិបាលខេត្ដ បានចេញសេចក្ដីជូនដំណឹង ទៅដល់ម្ចាស់តូប នៅឆ្នេរអូរត្រេះ អស់ជាច្រើនលើកច្រើនសាររួចមក នាព្រឹកនេះ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ អជ្ញាធរដែនដី បានសម្រេចចុះទៅរុះរើតូបទាំងអស់នោះហើយ ដើម្បីយកឆ្នេរ មកធ្វើជាប្រយោជន៏សាធារណៈវិញ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ប្រជាជនខេត្ដ ព្រះសីហនុ បានសរសេរប្រាប់ឱ្យដឹងថា៖”ឆ្នេរអូរត្រេះ ជាឆ្នេរសមុទ្រសាធារណៈ មិនមែនជាកម្មសិទ្ធរបស់បុគ្គល ឬក្រុមណាមួយឡើយ គឺដល់ពេលដែលត្រូវប្រគល់ជូនរដ្ឋ ដើម្បីរដ្ឋរៀបចំកែសម្រួល អោយឆ្នេរទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ និងក្លាយជាឆ្នេរដ៏ស្រស់ស្អាត សម្រាប់ប្រយោជន៍សាធារណៈវិញហើយ។

សូមបញ្ជាក់ថា ការសម្រេចរុះរើតូបលក់ដូរឆ្នេរអូរត្រេះ គឺធ្វើឡើងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ជាច្រើនលើកច្រើនសារមកហេីយ។ ការរុះរើនេះ មិនមែនដើម្បីយកទៅឱ្យក្រុមហ៊ុន ឬអង្គភាព​ អាជីវកម្មឯកជន​ ណាមួយដើម្បីវិនិយោគឡើយ គឺយកមកអភិវឌ្ឍន៍បម្រើឱ្យប្រយោជន៍សាធារណៈ ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។ កន្លងមកអាជីវករទាំងនោះ បានយកឆ្នេរសាធារណៈនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួនជាយូរឆ្នាំមកហើយ វាល្មមដល់ពេលប្រគល់ជូនរដ្ឋវិញដើម្បីអភិវឌ្ឍន៍ ហើយពួកគេទាំងនោះក៏បានរកស៊ីលក់ដូរ និងល្មមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅរកកន្លែងលក់ដូរថ្មីហើយដែរ”។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*