លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអះអាងក្នុងកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅថ្ងៃទី១០ តុលានេះថា បើយោងតាមច្បាប់សមុទ្រកម្ពុជាអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក បានដកស្រង់ប្រសាសន៍របស់ លោក វ៉ា គឹមហុង មកសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ពាក់ព័ន្ធបញ្ហាកោះត្រល់ ឯឧ វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំ បង្ហាញជាសញ្ញាថា «បើយោងតាមច្បាប់សមុទ្រ យើងអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយ ដែលចង់ប្ដឹង តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត»”។
សូមរំលឹកថា នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ១៩៤៩ អាណានិគមនិយមបារាំង បានប្រគល់ដែនដីកម្ពុជាក្រោមទាំងមូល ដែលរួមទាំងកោះត្រល់ផង ទៅឲ្យស្តេចបាវដាយ នៃប្រទេសអណ្ណាម បន្ទាប់ពីមានការអនុម័ត របស់សភាកូសាំងស៊ីន និងសភានៃសហភាពបារាំង និងសេចក្តីសម្រេច របស់លោកប្រធានាធិបតីបារាំងផងដែរ ដោយគ្មានការតវ៉ាណាមួយ ពីអាជ្ញាធរកម្ពុជាឡើយ។
យោងទៅតាមរបាយការណ៍ ដែលបានលើកឡើងដោយ គណបក្សខ្មែរក្រោក បានផ្សព្វផ្សាយនៅលើទំព័រហ្វេសបុក របស់លោកលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (William Guang) បានបង្ហាញថា ក្នុងកិច្ចប្រជុំសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដែលមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុងបានសួរសំនួរចំនួន៣ សំនួរ
សំនួរទី១ ៖ យេីងខ្ញុំសុំបង្ហាញតួលេខច្បាស់លាស់ចំពោះទំហំផ្ទៃក្រឡាដីរបស់ប្រទេសកម្ពុជា ព្រោះពលរដ្ឋដឹងថា ផ្ទៃដីសរុបគឺ ១៨១០៣៥ គីឡូមែត្រក្រឡា ។
ចំឡេីយ ៖ ឯឧ វ៉ា គឹមហុង បានឆ្លេីយថា គឺប្រទេសកម្ពុជាមានផ្ទៃដីសរុប ១៨១០៣៥ គីឡូមែត្រក្រឡា ដោយមិនបូកបញ្ចូលនិងដែនសមុទ្រនោះទេ ។ រាល់ទិន្នន័យផ្សេងទៀតគឺមិនយកជាការ ។
សំនួរទី២ ៖ បេីកំណត់យកផ្ទៃដីសរុប ១៨១០៣៥ គីឡូមែត្រក្រឡាជាផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ! តេីយកមូលដ្ឋានអ្វីកំណត់បេីព្រំដែនមិនទាន់ឯកភាពគ្នាផង ចុះប្រសិនពេលឯកភាពបោះបង្គោលព្រំដែនរួច ពេលវាស់បែរជាបាត់ដីក្រោម ផ្ទៃដីសរុប ១៨១០៣៥ គីឡូមែត្រ ក្រឡា តេីនរណាទទួលខុសត្រូវ
ចំឡេីយ ៖ ឯឧ វ៉ា គឹមហុង បានឆ្លេីយថា ផ្ទៃសរុប ១៨១០៣៥ នេះគឺសម្ដេចតេជោបានឯកភាពអោយប្រេី ហេីយប្រសិនជាវាស់ជាក់ស្ដែងទៅបានប៉ុន្មាន «ចាំគិតតាមក្រោយទៀត»
សំនួរទី៣ ៖ តេីរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍និងរៀបចំរបងព្រំដែនដែរឬទេ
ចំឡេីយ ៖ គម្រោងអភិវឌ្ឍន៍គឺរដ្ឋាភិបាលគ្រោងធ្វេីផ្លូវទាំងអស់តាមបណ្ដោយព្រំដែន
ពាក់ព័ន្ធនិងបញ្ហាកោះត្រល់ ឯឧ វ៉ា គឹមហុង បាននិយាយក្នុងអង្គប្រជុំបង្ហាញជាសញ្ញាថា «បេីយោងតាមច្បាប់សមុទ្រយេីងអាចប្ដឹងបាន ប្រសិនជាមានរដ្ឋាភិបាលក្រោយណាមួយដែលចង់ប្ដឹងសេីររេី តែរឿងឈ្នះចាញ់ជារឿងផ្សេងទៀត»
អត្ថបទ៖ ដើមអំពិល
Be the first to comment