BREAKING NEWS

មិនគួរឲ្យជឿ! សមត្ថភាពមន្ត្រីយោធាស្រុកខ្មែរភាគច្រើន ចូលចិត្តប្រើប្រាស់អាវុធដោះស្រាយបញ្ហា បញ្ចេញអំណាចសំញែងថាខ្លួនខ្លាំង ជាជាងប្រើប្រាស់ដើម្បីការពារសុវត្ថិភាពរាស្រ្ត…

Spread the love

រឿងរ៉ាវមន្ត្រីយោធាដែលចូលចិត្តប្រើប្រាស់អាវុធដើម្បីដោះស្រាយបញ្ហាជាមួយដៃគូជម្លោះមិនមែនជារឿងថ្មីទើបតែកើតឡើងទេ នៅស្រុកខ្មែរ។ ជារឿយៗយើងតែងតែឃើញមានហេតុការណ៍បាញ់បោះដូច្នេះកើតឡើងចំពោះមន្ត្រីយោធា ពីព្រោះតែពួកគេមានអាវុធនៅក្នុងដៃ។

ជាក់ស្តែងបើយើងក្រឡេកទៅមើលហេតុការណ៍ដែលទើបតែកើតឡើងថ្មីៗនេះ​ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ករណីខ្មាន់កាំភ្លើងឈ្មោះ កែវ ចិត្រា ហៅចិត្ត ជាអធិការរងក្រុងបាវិត ទទួលផែនការគ្រឿងញៀន ត្រូវជាកូនលោក កែវ គង់ អធិការនគរបាលក្រុងបាវិត បានដកកាំភ្លើងបាញ់ស្ត្រីជាម្ចាស់ហាង “តន្ត្រីសំណាងដាណេ” បណ្តាលឲ្យស្លាប់ក្រោមហេតុផលប្រច័ណ្ឌ។

ហើយកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឈ្មោះ ហូ មិនា មុខរបរអ្នកចាក់ភ្លេង (DJ) ត្រូវខ្មាន់កាំភ្លើងធ្វើឃាត ដែលសមត្ថកិច្ចសង្ស័យថាជាមន្ត្រី​រី​កងរាជ​អាវុធហត្ថ​ ពាក់​ស័ក្ដិ៍​ ៤​ ឈ្មោះ​ ដួង​ មុន្នី​រដ្ឋ។

ជាពិសេសថ្មីៗនេះដែរ និស្សិតពេទ្យស្រីវ័យក្មេង ក៏ត្រូវបានគូដណ្តឹងជាមន្ត្រីយោធាបាញ់សម្លាប់កាលពីថ្ងៃទី​១៦ មករា ឆ្នាំ២០២០នេះ ក្រោមហេតុផលប្រច័ណ្ឌដូចគ្នា។

ទាំងនេះគ្រាន់តែជាករណីមួយជ្រុងតូចក្នុងចំណោមករណីជាច្រើនទៀត មិនទាន់និយាយទៅដល់ករណីដីធ្លី អំពើហិង្សា ការគំរាមកំហែង ជាដើម។

ត្រលប់មកវិញ! តើអាវុធដែលមានក្នុងដៃមន្ត្រីយោធាទាំងនោះប្រើប្រាស់ដើម្បីតែដោះស្រាយជម្លោះផ្ទាល់ខ្លួនជាជាងការពារសុវត្ថិភាពពលរដ្ឋនិងប្រទេសជាតិឬយ៉ាងណា? ប្រិយមិត្តយល់យ៉ាងណាដែរ!

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*