BREAKING NEWS

ព្រៃកោងកាងទំហំ ២៥០០០ហិចតា ល្អដាច់គេនៅអាសុី ត្រូវ ក្រុមហ៊ុន IGB(ឧកញ៉ា គុយ លៀបគី) នៅខេត្តកំពត ចាក់ដីរំលោភចូលសមុទ្រ ៥០០ម៉ែត្រ ដែលជាព្រៃកោងកាង ប៉ះពាល់ដល់ជីវចំរុះ (មានវីឌីអូ)….

Spread the love

ខេត្តកំពត៖ដីដែលគេចាក់លុបព្រៃកោ​ងកាងចំណុចមាត់ឆ្នេរសមុ​ទ្រ ស្ថិតក្នុងភូមិព្រែកត្នោត ឃុំព្រែក​ត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូវឯកឧត្តម ជាវ តាយ អភិបាលខេត្តខេត្តកំពត បញ្ជាឱ្យគ្រឿង​ចក្រ​កាយយកអាចម៍ដីចេញហើយកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ហើយ​នៅព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ គ្រឿងចក្រនៅតែបន្តកា​យយកអាចម៍ដីជាបន្តបន្ទាប់ទៀត។

យោងតាមប្រភព​ព័ត៌មាន​ពីប្រជាពលរដ្ឋរ​ស់នៅតំបន់ខាងលើបាននិយាយថា សកម្មភាពចាក់​ដីក្នុងមាត់សមុទ្រនេះបានកើតឡើងប្រហែល១០ថ្ងៃមកហើយ ដោយគេឃើញរថ​យន្តលួចឆ្មក់ដឹ​កដីមកចាក់ម្តងមួយឡានៗ ហើយសកម្មភា​ពនេះបានប្រព្រឹត្ត​ទៅដោយគ្មានរំខាន​ដល់អាជ្ញាធ​រមូល​ដ្ឋាន​បន្តិចឡើយ ទើបប្រជាពលរដ្ឋរា​យការណ៍ប្រាប់ជំនាញ ដើម្បីចុះមកពិនិត្យតែម្តង។

ក្រោយពីមានសេចក្តីរាយការណ៍ មានជនខិលខូ​ចចាក់ដីទន្ទ្រានលុប​ព្រៃកោងកាងនៅ​មាត់ឆ្នេរ​ស​មុទ្រ ចំណុចស​ហគមន៍ព្រែកត្នោត លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បាន​ចុះម​កត្រួតពិនិត្យផ្ទាល់ ដោយបានប​ញ្ជាដល់អាជ្ញាធរក្នុង​តំបន់ត្រូវតែកាយអាចម៍​ដីដែលចាក់លុបមា​ត់សមុទ្រ​នេះចេញវិញដោយគ្មានលក្ខខណ្ឌ។

សូមជម្រាបថា បន្ទាប់ពីមានករណីចាក់ដីនៅមាត់នៅមាត់សមុទ្រនៅឃុំព្រែកត្នោត នៅរសៀលថ្ងៃទី​២០ ខែមករា ឆ្នាំ២០២០ គេឃើញវត្តមានឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេ​ខាធិការក្រសួងកសិកម្ម រក្ខាប្រ​មាញ់ និងនេសាទ និងឯកឧត្តម​ អេង ជាសាន ប្រតិភូរាជ​រដ្ឋា​ភិបាលទទួល​បន្ទុករដ្ឋ​បាល​ជលផល បានចុះ​ពិនិត្យមើលទិដ្ឋភាពជាក់សនតែង ដោយ​ខណៈនោះ ឯកឧត្តមអ​ភិបាលខេត្តកំពត ក៏បានបញ្ជាឲ្យគ្រឿង​ចក្រកាយដី ដែលរំលោ​ភព្រៃកោង​កាង នៅឃុំ​ព្រែក​ត្នោត ស្រុកទឹកឈូ ចេញវិញជាបន្ទាន់។

ជាមួយ​នេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា អ្វីដែលជាកង្វល់​របស់ប្រជាពលរដ្ឋក្នុង​សហគមន៍គឺជាកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាល​ខេត្តគ្មានអ្វីដែល​ទុកបណ្ដោយឲ្យកា​ររំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ ដូច្នេះក្រុមហ៊ុនត្រូវផ្អាក​ធ្វើសកម្មភាព​ចាក់ដី​លុប ហើយក្រុមហ៊ុនត្រូវតែកាយដី ដែលចាក់ចូលសមុទ្រ ចេញវិញជាបន្ទាន់ ដោយគ្មាន​លក្ខខណ្ឌ​៕

វីឌីអូបញ្ជាក់ពីសកម្មភាព!

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*