BREAKING NEWS

ពុទ្ធោ! ជិតមួយសប្តាហ៍ ជនល្មើសនៅតែដើរហើរមានសេរីភាព គ្រួសារនិស្សិតពេទ្យស្រីជាជនរងគ្រោះ ស្រែករកយុត្តិធម៍សូមអោយថ្នាក់ដឹកនាំជួយផង លឺថាជនល្មើសមានខ្សែធំទៀត (មានវីដេអូ)

Spread the love

ភ្នំពេញ៖ ករណីនិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញដែលបានកើតកាលពីម៉ោង១២និង១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយមានករណី បុរសម្នាក់សង្ស័យ ប្រចណ្ឌនឹងសង្សាររបស់ខ្លួន បា ន ដ ក កាំ ភ្លើ ង បា ញ់ រះ ជា ច្រើ ន គ្រា ប់ ទៅ លើ ស្ត្រី ជា សង្សារ បណ្ដាល ស្លា ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ។ ហេតុការណ៍ ដ៏ គួ រ​ឲ្យ រ ន្ធ ត់ នេះ កើតឡើងនៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បើតាមព័ត៌មានបឋម ដែលទទួលបានពីសមត្ថកិច្ចខណ្ឌបានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកជិតខាងបានឮសំឡេងស្រែកឆោឡោ ហើយគេបានឃើញបុរស ដែលជាគូដណ្ដឹងររបស់នារីរងគ្រោះបានបីនារីរងគ្រោះដោយសភាពហូរឈាមស្រោចពេញខ្លួនមិនដឹងថា មានរឿងអ្វីនោះទេ ហើយភ្លាមៗនោះអ្នកជិតខាង ក៏បានជួយដឹកនារីរងគ្រោះ យកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ តែនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឃើញនារីរងគ្រោះស្លាប់ ភ្លាមៗនោះបុរសដែលជាគូដណ្ដឹង ក៏បានរត់គេចខ្លួនបាត់តែម្តង ។

យោងតាមវីដេអូលោក Huy Ou Dom គាត់បានចុះទៅដល់ផ្ទះរបស់ឪពុម្តាយសព ហើយគាត់បានសម្ភាសន៍ផ្ទាល់ជាមួយសាច់ញាតិរបស់ជនរងគ្រោះ តាមសម្តីរបស់បងប្រុសរបស់សពបានបញ្ជាក់ថាជនសង្ស័ យ ក៏ធ្លាប់បាញ់គម្រាមប្អូនស្រី(គូដណ្តឹង)ម្តងរួចហើយ តែជនរងគ្រោះ

លាក់បាំងរហូត តែដល់ថ្ងៃកើតហេតុទើបដឹងដោយសារតែគាត់មើលឆាតរបស់ប្អូនស្រីគាត់(ជនរងគ្រោះ) ក្នុងនោះដែរ សាច់ញាតិជនរងគ្រោះសូមអោយសមត្ថកិច្ចបន្តស្រាវជ្រាវ ស្វែងរកមុខឃាតកនេះ មកផ្តន្ទាទោសច្បាប់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*