លោកផែង វណ្ណៈ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដ៏សកម្មមួយរូប បានធ្វើការអំពាវនាវដល់ ខាងកងរាជអាវុធហត្ថឲ្យព្រង្រឹងវិន័យឡើងវិញ ព្រោះមួយរយៈចុងក្រោមនេះ មានមន្ត្រីយោធាមួយចំនួនបានប្រព្រឹត្តបទល្មើស ដែលធ្វើឲ្យខូចដល់ឈ្មោះអង្គភាពមួយនេះ។
លោកបានសរសេររៀបរាប់ថា មួយរយៈចុងក្រោយនេះ មន្ត្រីអាវុធហត្ថមួយចំនួនតូច បានប្រព្រឹត្តល្មេីសជាបន្តបន្ទាប់ធ្វេីអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសកងរាជអាវុធហត្ថទាំងមូល ។
ផ្ដេីមចេញពីហេតុការណ៍ទាំងនេះ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស គួរពង្រឹងវិន័យឡេីងវិញដេីម្បី កុំអោយបុគ្គលខិលខូចជ្រកក្រោមអង្គភាពកងរាជអាវុធហត្ថ ធ្វេីសកម្មភាពផ្ទុយនឹងច្បាប់នាំអោយប៉ះពាល់ដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ។
មន្ត្រីកងរាជអាវុធហត្ថខិលខូចមួយចំនួន ដែលប្រព្រឹត្តល្មេីសហេីយល្បីល្បាញលេី បណ្ដាញសង្គម ហ្វេសប៊ុក ដេីមឆ្នាំ ២០២០។ ១- លឹម ហាក់ ជួបចាប់ជំរឹត ២- ស ប៊ុនសឿង ជួបវ៉ៃ ៣- ជួន រតនា ជួបបុក ៤- ដួង មុន្នីរដ្ឋ ជួបបាញ់ ៕
Be the first to comment