BREAKING NEWS

ទីបំផុត បែកធ្លា យ វីដេអូមួយជ្រុងទៀត នៃសកម្មភាពសិស្សសាលាវ៉ៃគ្នារហូតដល់ ស្លា ប់

Spread the love

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ មានករណីសិស្សអន្តរទ្វីបអាមេរិកាំងវាយគ្នា បណ្តាលឲ្យមានសិស្សម្នាក់បាត់បង់ជីវិត។ ជនបង្កមានឈ្មោះនី លីស៊ាង ភេទប្រុស ជនជាតិខ្មែ​រ​ ជាសិស្សសាលា AIS អន្ដរទ្វីបអាមេរិកាំង បានធ្វើការប្រតាយប្រតប់ជនរងគ្រោះឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ ដែលគេស្គាល់ថាជាមិត្តភក្តិនឹងគ្នា កើតឡើងដោយសារតែជម្លោះពាក្យសម្តី។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភក្តិ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅអា។

យ៉ាងណាក៏ដោយ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុ ខណៈសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ ទើបប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ខាងក្រោមនេះជាសកម្មភាពដែលថតបានដោយកាម៉េរាសុវត្ថិភាព ស្ថិតនៅមួយជ្រុងទៀត៖

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*