BREAKING NEWS

អ្នកដំណើរ២០នាក់ព្រលឹងចុងសក់! រថយន្តក្រុង ដាច់ហ្រ្វាំងរេចង្កូត ធ្លាក់ប្រឡាយផ្អើលក្រុងសៀមរាប

Spread the love

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្សជាង២០នាក់ ដែលជិះក្នុងឡានក្រុង មានការភ័យគ្រប់គ្នាដោយសារតែរថយន្តក្រុងនេះដាច់ហ្រាំ្វងរ៉េចង្កូតធ្លាក់ចូលប្រឡាយ។

ហេតុការណ៍បានកើតឡើងនៅវេលានៅល្ងាចថ្ងៃទី២១ខែ មករា ឆ្នាំ២០២០ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៩១-២៩០ តាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិ រកាកំបុត ស្រុកប្រាសាទបាគង្គ ខេត្តសៀមរាប។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្ករ ឡើងដោយ រថយន្តក្រុងម៉ាក DAYWOOពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៤៣៨  ដឹកភ្ញៀវបរទេសចំនួន ២៧នាក់ (ស្រី១៨នាក់) ក្នុងទិសដៅពីកើតមកលិច។

ក្រោយកើតហេតុកម្លាំងនគរបាលផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុក បានចុះអន្តរាគមន៍ នៅកន្លែងកើតហេតុ អោយភ្ញៀវជាមួយនិងអីវ៉ាន់ ផ្ទេរទៅរថយន្តមួយគ្រឿងទៀត ដើម្បីបន្តដំណើរចំណែកឯអ្នក បើកបររថយន្តខាងលើ ត្រូវបាននាំខ្លួនមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ៕SR អត្ថបទ៖ SRPost

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*