BREAKING NEWS

ន៎ុះ ក្តៅហើយ! គ្រូកសិកម្មនី ណាក់ ដាក់លោកសុខ ទូច មួយរយៗតែម្តងថា មានប្រយោជន៍អ្វីតែងតាំងឲ្យ បណ្ឌិតចោទខ្មែរថារស់នៅលើដីយួនបែបនេះ

Spread the love

កាលពីពេលថ្មីៗនេះ លោក​ សុខ ទូច ត្រូវព្រះ មហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ លោកបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី។

ការតែងតាំងជាថ្មីនេះមិនមានអ្វីថ្មីនោះឡើយ គឺគ្រាន់តែធ្វើឡើងឱ្យស្របតាមព្រះរាជក្រឹត្យ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

បន្ទាប់ពីបានឃើញពត៌មានតែងតាំងនេះ លោកគ្រូកសិកម្មនីណាក់ ដែល ជារឿយៗតែងតែរិះគន់រឿងអវិជ្ជមាន ក្នុងសង្គម ក៏ដូចជារិះគន់ទៅកាន់មន្ត្រីរដ្ឋាភិបាលកន្លងមក បានសម្តែងការហួសចិត្តថា មានប្រយោជន៍អ្វីតែងតាំងឲ្យ បណ្ឌិតចោទខ្មែរថារស់នៅលើដីយួនបែបនេះ។

លោកបានរៀបរាប់ក្នុងហ្វេសប៊ុកដូច្នេះថា៖ មិនដឹងថាតែងតាំងដើម្បីអ្វី? តើជាតិខ្មែរមានប្រយោជន៍អ្វីពីការតែងតាំងបណ្ឌិតចោទខ្មែរថារស់នៅលើដីយួនបែបនេះ? បើតែងតាំងគាត់អោយឃ្វាលគោនៅកសិដ្ឋានឬស្សីត្រឹប ប្រហែលជាគោអាចនឹងស្គម ដោយសារអត់ចេះមើលថែគោ ច្រឡំថាគោស៊ីនំភីសា។ បើតែងតាំងគាត់អោយធ្វើជាអ្នកប្រាជ្ញក្នុងរាជបណ្ឌិតសភាពបែបនេះ អាចនឹងធ្វើអោយអ្នកប្រាជ្ញដែលឆ្លាតប្រែជាល្ងង់ជាងគាត់ទៅទៀត។ 🤓😒

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*