BREAKING NEWS

ញាក់សាច់ ចិនអួតគម្រោង “ផ្លូវមួយ​ ខ្សែក្រវ៉ាត់មួយ” របស់ខ្លួនថា ចំណាយអស់ទឹកប្រាក់មហាសាល ស្មើយាន្តអាវកាសអាប៉ូឡូអាមេរិក ចំនួន៣៩គ្រឿង

Spread the love

យាងតាមវែបសាយ channelnewsasia បានឲ្យដឹងថាតាមការប៉ាន់ស្មានការចំណាយសរុបនៃគម្រោងមហាសាលនៃគម្រោង“ផ្លូវមួយ​ ខ្សែក្រវ៉ាត់មួយ” របស់ចិននេះមានចំនួនច្រើនជាង ១ សែនកោដិដុល្លារ ($1,000,000,000,000) ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ ដែលស្មើនឹងបេសកម្មយាន្តអាប៉ូឡូអាមេរិក ចំនួន៣៩គ្រឿង។

ការផ្តល់ហិរញ្ញប្បទានបានមកពីមូលនិធិផ្លូវជំនួញសូត្រ ៤០ពាន់លាន ដុល្លារសហរដ្ឋអាមេរិកធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍ថ្មី (អិនឌីប៊ី) ដែលជាធនាគារសៀងហៃមានមូលដ្ឋាននៅនៅក្នុងប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង ហៅកាត់ថា (BRICS)។

គួរបញ្ជាក់ផងដែរថា គម្រោង “ផ្លូវមួយ​ ខ្សែក្រវ៉ាត់មួយ” ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ហៅ​ថា​ “ផ្លូវសូត្រ” គឺ​ជា​​ការ​ផ្តួចផ្តើម​គំនិត​របស់​ចិន ក្នុងការ​អភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំងតាម​ផ្លូវគោក និង​ផ្លូវទឹក តភ្ជាប់​ពី​ប្រទេស​មួយ​ទៅប្រទេសមួយ ដើម្បី​បង្កើត​ជាខ្សែបណ្តាញ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ចាប់ពីចិន តភ្ជាប់​ទៅ​អាស៊ី និង​បន្ត​រហូត​ទៅដល់​តំបន់​អឺរ៉ុប និង​អាហ្វ្រិក។ គម្រោង​នេះ​ត្រូវ​ចំណាយ​លុយ​រហូត​ដល់​ទៅ​រាប់រយ​ពាន់លាន​ដុល្លារ ហើយ​លុយ​នេះ គឺ​បាន​​មក​ពី​ចិន ក្នុង​រូបភាព​ជា​កម្ចី ដែល​អាច​ជា​កម្ចី​​ពី​ធនាគារ ឬ​ស្ថាប័ន​ហិរញ្ញវត្ថុ​របស់​រដ្ឋ ឬ​ជា​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ពាក់​កណ្តាល​រដ្ឋ​ពាក់​កណ្តាល​ឯកជន។

គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​នេះ​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅដល់​ចិន ហើយ​ក្នុង​ពេល​ជាមួយគ្នា​ វា​ក៏​មាន​ភាព​ទាក់ទាញ​ខ្លាំងដែរ សម្រាប់​បណ្តា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុងអភិវឌ្ឍ ពីព្រោះ​ថា ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​​អ្វី​ដែល​បណ្តា​ប្រទេស​អស់ទាំងនេះ​កំពុងតែ​ត្រូវការ​ខ្លាំង ហើយ​កម្ចី​ពី​ចិន ដើម្បី​ចំណាយ​ក្នុងការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ក៏​ងាយ​នឹង​ទទួល​បាន ដោយ​មិនមាន​លក្ខខណ្ឌ​អ្វីច្រើន​ដូច​កម្ចី​ពី​ប្រទេស​ផ្សេង ឬ​​​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត ដូចជា ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ​ធនាគារ​ពិភពលោក​ ជាដើម។

ក៏ប៉ុន្តែ កម្ចី​ដែល​បាន​មក​ដោយ​ស្រួល​នេះ ក៏​វា​ងាយ​នឹង​ធ្វើ​ឲ្យ​កូន​បំណុល​ត្រូវ​វ័ណ្ឌក​ដោយ​សារ​បំណុល​ផងដែរ ហើយ​នេះ គឺ​ជា​អ្វី​ដែល​កំពុងតែ​កើតឡើង ចំពោះ​ប្រទេស​​មួយ​ចំនួនដែល​​នៅ​ក្នុង​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ​ជា​មួយ​នឹង​ចិន៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*