BREAKING NEWS

ភ្ញាក់ផ្អើលយ៉ាងខ្លាំង! លោកBarack Obama ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកេនយ៉ានៅឆ្នាំ ២០២១

Spread the love

កាលពីថ្មីៗនេះ មានការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីអតីតប្រធានាធិបតីទី៤៤ របស់ប្រទេសអាមេរិក ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីប្រទេសកេនយ៉ា នៅឆ្នាំ២០២១ខាងមុខនេះ ។

លោក Barack Obama ដែលជាកូនប្រុស អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសកេនយ៉ា Barack Hussein Obama បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសកេនយ៉ា ក្នុងការធ្វើសន្និសីទមួយ។

នៅក្នុងពេលនោះ លោកបានទទួលការស្វាគមន៍យ៉ាងកុះករពីប្រជាជននៅក្នុងទីក្រុងទាំងមូលយ៉ាងណែនណាន់ តាន់តាប់ ជាមួយនឹងសំឡេងហោកញ្ជ្រៀវ ហៅឈ្មោះលោក ។

អ្វីដែលពិសេសនោះប្រជាជននៅទីនោះកាន់តែមានអារម្មណ៍រំភើបនូវពេលលោកប្រកាសថានឹងវិលចូលរួមក្នុងនយោបាយវិញ ។ លោក Barack Obama ជឿជាក់ថា លោកនឹងអាចជួយឱ្យប្រទេសនេះអាចចាកចេញពីបញ្ហាសង្គម និង​សេដ្ឋកិច្ចដូចដែលអ្វីដែលលោកបានធ្វើនៅសហរដ្ឋអាមេរិកដែរ។

សូមបញ្ជាក់ថា លោក Barack Obama នឹង បង្កើតគណបក្សផ្ទាល់ខ្លួនឈ្មោះ គណបក្សជាតិប្រជាធិបតេយ្យកេនយ៉ា (National Democratic Party of Kenya) ដោយការពិចារណាថាអាចចូលរួមជាមួយគណបក្សណាមួយនៅក្នុងប្រទេសនោះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅខែ កក្កដា ឆ្នាំ ២០២១ ៕ អត្ថបទ៖ popular

Former U.S. President Barack Obama attends a discussion at the German Protestant Kirchentag in front of the Brandenburg Gate in Berlin, Germany, May 25, 2017. REUTERS/Fabrizio Bensch

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*