BREAKING NEWS

លោកពេជ្រ ស្រស់ ឈ្លោះជាមួយអ្នកនាំពាក្យគុក បែកផ្សែង ក្រោយគេរិះគន់លោកថា រករឿងក្មេងៗ ២ ៣ ករណីដើម្បីល្បី…

Spread the love

ភ្នំពេញ៖ លោក នុត សវនា អគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសបុកថា មើលទង្វើមេបក្សយុវជនកម្ពុជាមួយរយៈនេះ ខ្ញុំអាចសន្និដ្ឋានបានថា គាត់អត់ស្គាល់ អត់យល់ពីចរិត និងមនោសញ្ចេតនារបស់មនុស្សវ័យក្មេងនៅកម្ពុជាប៉ុន្មានទេ ដូច្នេះគាត់ក៏ប្រហែលជាមិនអាចការពារឧត្តមប្រយោជន៍ជូនយុវជនកម្ពុជាបានប៉ុន្មាន ក្រៅពីរករឿងឲ្យតុលាការផ្តន្ទាទោសក្មេងៗដែលធ្វើខុស ២ ៣ ករណី ដើម្បីបានល្បីខ្លះប៉ុណ្ណោះ។

ខ្ញុំសូមស្នើលោកឯកឧត្តម អញ្ជើញចុះទៅសួរសុខទុក្ខជនជាប់ឃុំជាអនីតិជន នៅតាមគុកទូទាំងប្រទេស ហើយសូមអូសកមន្ត្រីសង្គមកិច្ចមកជាមួយ ដើម្បីឲ្យដឹងពីសុខទុក្ខរបស់ពួកគេផង ពេលដែលជាប់គុកទាំងវ័យក្មេង តើវាសប្បាយប៉ុណ្ណា។

ភ្លាមៗលោក ពេជ្រ ស្រស់ បានតបវិញយ៉ាងក្តៅថា ប្អូនអ្នកនាំពាក្យផ្នែកគុក ប្អូនគួរនាំពាក្យណាដែលត្រូវបានហើយ កុំឲ្យក្លាយជាអ្នកនាំរឿង ហើយប្អូនត្រូវចាំថា ច្បាប់ដាក់ទណ្ឌកម្មតែទៅលើជនណាដែលបានប្រព្រឹត្តខុសច្បាប់តែប៉ុណ្ណោះ…។បើប្អូននៅកន្លែងអនុវត្តច្បាប់ ហើយបូកឡូកនឹមនោសញ្ចេនាដូច្នេះហើយទើបបច្ចុប្បន្ននេះសំបូរចោរម្លេះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*