Spread the love
សេចក្ដីរាយការណ៍ពីភ្នាក់ងារកម្ពុជាថ្មីប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមករានេះ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធៅនៅចំណុចរង្វង់មូលក្រុងស្ទឹងត្រែង។ ហេតុការណ៍នេះបានបណ្តាលឱ្យផ្ទះឈើធំមួយខ្នង និងតូបលក់ដូរ ៤ ទៅ៥ តូបរងការខូចខាតទាំងស្រុង ខណៈដើមចមនៃអគ្គីភ័យនេះសង្ស័យមកពីទុស្សេចរន្តអគ្គីសនី។
គិតត្រឹមម៉ោង ៦៖ ៣០ នាទី រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកំពុងតែធ្វើអន្តរាគមន៍បាញ់បន្លត់ឱ្យរលត់ទាំងស្រុង កុំឱ្យរាលដាលទៅកន្លែងផ្សេង៕ អត្ថបទ៖ កម្ពុជាថ្មី
Be the first to comment