BREAKING NEWS

អរគុណសន្តិភាព! អតីតមន្ត្រីនគរបាលធ្លាក់ខ្លួនឈឺ រស់នៅដេកសំយាបផ្ទះគេ ត្រូវអភិបាលក្រុងបោ៉យប៉ែត…

Spread the love

ប៉ោយប៉ែត៖ ដោយមើលឃើញពីភាព ទុក្ខវេទនារបស់ពលរដ្ឋក៏ដូចជាទុរគតជននៅក្នុងក្រុង បុរសវ័យអាយុ៥៧ឆ្នាំ ម្នាក់ត្រូវអ្នកស្រុកអះអាងថា ជាមន្ត្រីនគរបាលក្រុងប៉ោយប៉ែត តែហាក់ដូចជាគ្មានសាច់ញាតិ រស់នៅពឹងអ្នកជិតខាងមើលថែ និងផ្តល់អាហារហូបចុក នៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកស្រុកអះអាងថា បុរសកម្សត់អាយុ៥៧ឆ្នាំ មានឈ្មោះជៀប សុខន ជាមន្ត្រីនគរបាលក្រុងប៉ោយប៉ែត ដែលកន្លងមក គាត់ជាមន្ត្រីនគរបាលម្នាក់ឈរជើងការពារសន្តិសុខ នៅផ្សារអគ្គៈ ក្រុងប៉ោយប៉ែត ក្រោយមកដោយសារគាត់ពិសាស្រាខ្លាំងពេក ធ្វើឲ្យធ្លាក់ខ្លួនឈឺ តែត្រូវបានអ្នកស្រុកផ្តល់អាហារ និងមើលថែ។

ក្រោយពីបានឮដំណឹង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលម្នាក់នេះ ត្រូវបានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏បាននាំយកគ្រឿងឧបភោគ បរិភោគដើម្បីជួយឧបត្ថម្ភ និងបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ដើម្បីជួយសង្គ្រោះចំណាយថ្លៃមើលថែ ព្រមទាំងព្យាបាលផងដែរ ។

អតីតមន្ត្រីនគរបាលម្នាក់នេះ លោក គាត ហ៊ុល ក៏បានអះអាងដែលថា គាត់ធ្លាប់ជាមន្ត្រីនគរបាលពិតប្រាកដមែន ដោយលោកសំអាងថា ឃើញបុរសម្នាក់នេះស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ដើរទៅធ្វើការកាត់មុខផ្ទះលោក កាលពីប៉ុន្មានឆ្នាំមុន ។ តែទោះជាយ៉ាងណាក្តី មន្ត្រីនគរបាលម្នាក់នេះ អ្នកស្រុកក៏ដូចជាអ្នកមើលថែទាំគាត់ផ្ទាល់មិនដឹងទេថា គាត់នៅមានឈ្មោះជាមន្ត្រីនគរបាលបន្តទៀត ឬត្រូវបានកាត់ឈ្មោះនោះនៅឡើយទេ តែក៏មិនដែលទទួលបានប្រាក់បៀវត្សរ៍នោះដែរ ។

លោកបន្ថែមថា មិនថាបុរសខាងលើជានគរបាលនោះទេ នៅព្រឹកថ្ងៃដដែលនេះ លោកក៏បានជួយឧបត្ថមបុរសម្នាក់ទៀតធ្លាក់ខ្លួនមានជំងឺ ដើរមិនរួចនៅក្នុងភូមិប្រជាធម៌ សង្កាត់ផ្សារកណ្ដាល ក៏នាំយកថវិកានិងគ្រឿងឧប្បភោគពីសប្បុរសជនដើម្បីផ្ដលជូនគាត់ផងដែរ ៕ អត្ថបទ៖ nokorwatnews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*