BREAKING NEWS

ក្តៅៗ! កម្ពុជា​ចាប់ផ្តើមដាក់​ម៉ាស៊ីន​ស្កេ​ន តាម​អាកាសយានដ្ឋាន និង​ច្រកព្រំដែន បង្ការ​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​

Spread the love

ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានដាក់​ម៉ាស៊ីន​ស្កេ​នក​ម្ដៅ នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះសីហនុ សៀមរាប និង​តាម​ច្រកព្រំដែន​អន្តរជាតិ បាវិត ប៉ោយប៉ែត និង​ព្រែក​ចាក ដើម្បី​តាមដាន និង​បង្ការ​ការឆ្លង​កូ​រ៉ូ​ណា​វីរុស​ថ្មី​។ វិធានការ​នេះ​ធ្វើឡើង ខណៈ​វីរុស​ថ្មី​នេះ កំពុង​រាតត្បាត​នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយចំនួនទៀត ក្នុងនោះ​ក៏មាន​ប្រទេស​ថៃ​ផង​ដេរ​។ ​

​លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​២២ មករា​ថា​៖«​ការដាក់​ម៉ាស៊ីន​ស្កេ​នក​ម្ដៅ​នេះ គឺ​ដើម្បី​ស្វែង​ជនសង្ស័យ​ណា​ម្នាក់ ដែលមាន​បញ្ហា​សុខភាព​ឬ​ក​ម្ពៅ​ខ្ពស់ សម្រាក់​បង្ការ​និង​ពិនិត្យ​ស្វែងរក​ឲ្យ​អន្ត​សញ្ញា​តនៃ​វីរុស​ថ្មី​រលាក​សួត​នេះ​។ ហើយ​មកដល់​ពេល​រសៀល​នេះ មិនទាន់​រកឃើញ​ជន​សង្ស័យ​ណា​ម្នាក់​ផ្ទុក​ជំងឺ​នេះឡើយ​»​។ ​

​ក្រៅពី​ដាក់​ម៉ាស៊ីន​ស្កេ​នក​ម្ដៅ ជន​ឆ្លងដែន​នៅតាម​អាកាសយានដ្ឋាន និង​ច្រកចេញចូល​ព្រំដែន ក្រសួងសុខាភិបាល ក៏បាន​ត្រៀម​ក្រុម​ជំនាញ​ជាង ២,០០០​នាក់ ដើម្បី​ពិនិត្យ ព្យាបាល ព្រមទាំង​ត្រៀម​កន្លែង​សម្រាក​ព្យាបាល​ដាច់ដោយឡែក និង​ត្រៀម​កន្លែង​ពិសោធន៍ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក លី សូ​វ៉ាន់​។
​តាម​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​២១ មករា កូ​រ៉ូ​ណាវី​រុស ត្រូវបាន​រកឃើញ​ចំនួន ២២២​ករណី ក្នុងនោះ​នៅ​ចិន ២១៨​ករណី ប្រទេស​ថៃ​២​ករណី និង​ប្រទេស​កូរ៉េខាងត្បូង​១​ករណី​។ ជំងឺ​នេះ បានធ្វើ​មនុស្ស​ស្លាប់​៤​នាក់ នៅក្នុង​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន​។ ជំងឺ​នេះ បាន​កើតឡើង​ដំបូងបង្អស់ និង​កំពុង​បន្ត​ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ហើយក៏​បាន​កំពុង​រាលដាល​ទៅ​ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ ហុងកុង​៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*