BREAKING NEWS

គ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ៤ ដល់កម្រិតប្រកាសអាស​ន្ន ទាល់តែអញ្ជើញព្រះសង្ឃ​សូត្រ​មន្ត​រំដោះ​គ្រោះហើយ!

Spread the love

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ រដ្ឋបាល ខេត្តកំពង់ស្ពឺ បាន រៀបចំ ពិធី សូត្រមន្ត រំដោះ គ្រោះ និងឧទ្ទិសកុសល ជូនទៅ ដល់ ជនរងគ្រោះ ដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺ។ ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាព លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក ស្រី សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដែលរៀបចំ ធ្វើឡើង នៅមុខ បរិវេណ សាលាខេត្ត កំពង់ស្ពឺ។

លោក វ៉ី សំណាង បានលើកឡើង ថាដើម ហេតុដែល រដ្ឋបាល ខេត្តបាន រៀបចំពិធី សូត្រមន្ត រំដោះគ្រោះ និងឧទ្ទិសកុសលជូនទៅដល់ ជនរងគ្រោះដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវជាតិលេខ៤ និងផ្លូវសំខាន់នានា តាមបណ្ដាក្រុងស្រុកនៃខេត្តកំពង់ស្ពឺនាពេលនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤និងផ្លូវសំខាន់នានាក្នុងខេត្ត បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតរថយន្ត និងបំផ្លាញ ទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនអស់ជាច្រើនទៀត។

លោក អភិបាលខេត្ត ក៏បានរំលឹកដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅ កាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅថយចុះ៕

អត្ថបទ និងរូបថត៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*