BREAKING NEWS

សាហាវណាស់! ករណីឃាតកម្មមួយទៀតហើយ យកក្រម៉ារឹតកស.ម្លាប់ រួចដុតបំផ្លាញសា កស ពយ៉ាងព្រៃ ផ្សៃ បង្កឲ្យមានការភ្ញាក់ផ្អើល…

Spread the love

(ភ្នំពេញ)៖ សពបុរសម្នាក់ត្រូវបានកម្មករសំណង់ដើរទាក់លលក ត្រូវគេប្រទះឃើញសង្ស័យជាករណីឃាតកម្មយកក្រម៉ារឹតកសម្លាប់ រួចដុតបំផ្លាញសាកសពយ៉ាងព្រៃផ្សៃ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចព្រៃស្មៅដីម៉ុងខ្មោច ក្រោយវត្តតាភេម ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុកាលពីម្សិលមិញ ម៉ោងប្រហែល១១៖០០ថ្ងៃត្រង់ គេឃើញជនរងគ្រោះខាងលើនោះ ដើរចូលទៅកន្លែងទីតាំងកើតហេតុ ដោយមានយួរស្រាបៀរ១ថង់ និងសាច់ក្លែមទៅជាមួយ ហើយមិនឃើញបុរសនោះត្រឡប់មកវិញឡើយ។ លុះព្រឹកមិញនេះ ក៏មានកម្មករសំណង់ម្នាក់បានដើរទាក់លលក ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អត់មានពាក់អាវស្លៀកតែខោ ដេកស្លាប់នៅក្នុងព្រៃស្មៅ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដទៀត៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*