BREAKING NEWS

សូមជូនពរឲ្យឆាប់ជាសះស្បើយ! ជីវិតកំពុងតែជោគជ័យ មិននឹកស្មានថាឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត្រា មកប្រឈមនឹងមុខកំាបិតវះកាត់ ទាំងវ័យក្មេង…ហើយលោកថែមទាំងពោលពាក្យយ៉ាងក្តុកក្តួលថា…

Spread the love

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលសព្វថ្ងៃលោកកំពុងតែជោគជ័យក្នុងមុខជំនួញរបស់ខ្លួន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញលោក ទើបបានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍​ និងភ្ញាក់ផ្អើលមួយទាក់ទងជំងឺរបស់លោក លោកបញ្ជាក់ថា៖

“ភាពរឹងមាំប្រើជីវិត កាងារកំលាំងបាយតាំង ពីអាយុ12ឆ្នាំ រហូតមកដល់ពេលនេះអាយុ32 មិនដែលគិតពីសុខភាពឡើយ វិបត្តគ្រួសារ បញ្ហាកើតរាប់រយជំពូកត្រូវបានដោះស្រាយ ហើយបន្តក្ដីស្រមៃរហូត ឆ្លងផុតមកដល់ពេលនេះ តែរឿងដែលមិនអាចដោះស្រាយបានគឺសុខភាព គេងមិនគ្រប់ហូបមិនទៀង ដោះបញ្ហាច្រើន អ្វីដែលសល់គឺជំងឺកាចសាហាវ ។ មិនមែនខ្លាចសេ​ចក្តីស្លា​ប់ទេ តែវាលឿនពេក បើកាវះនេះមិនរាលដាល ចាត់ទុកថាបុណ្យសំណាង តែបើរាលដាលមានតែចាកចេញពីភពលោកនេះ ដោយក្ដីរីករាយ ។”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ដែលធ្លាប់ស្គាល់លោក បានសម្តែងអារម្មណ៍រំជួលចិត្តជាខ្លាំង ព្រមទាំងបានបង្ហោះសារជូនពរឲ្យលោកជួបសំណាងល្អ សុខភាពល្អ ផងដែរ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*