BREAKING NEWS

គាំទ្រសម្តីប្អូនស្រី! យុវតីស្រស់ស្អាតម្នាក់ និយាយថា “ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម”

Spread the love

កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតប៉ុន្មានថ្ងៃនេះ គេប្រទះឃើញយុវជនមួយក្រុម ឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមសម្អាតក្រុងក្រចេះ ខេត្តក្រចេះ ព្រោះតែចង់បានទីក្រុងស្អាត គ្មានសំរាម ហើយក៏ចង់បង្ហាញឲ្យអ្នកដែលពូកែចោលសំរាមផ្តេសផ្តាស ផ្លាស់ប្តូរអត្តចរិតផងដែរ។

ក្នុងនោះ យុវតីម្នាក់ បានបង្ហោះសារដ៏ចាក់ដោតមួយក្នុងហ្វេសប៊ុកឈ្មោះ Be Strong Punlork របស់ខ្លួនថា៖ “សំរាមតាមផ្លូវយើងអាចសំអាតបាន​ តែសំរាមក្នុងបេះដូងមនុស្សសំរាមយើងពិបាកសំអាតណាស់​”។ ហ្វេសប៊ុកដដែលបន្តទៀតថា៖ “នាងខ្ញុំប្ដេជ្ញានឹងព្យាយាមបន្ថែមទៀតដើម្បីខេត្តយើង”។

យុវតី រូបនេះ នៅតែបន្តសកម្មភាពចូលរួមសំអាតទីក្រុងរបស់ខ្លួនដដែល ហើយរហូតមកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ក៏បានភ្ជាប់សារដ៏មានន័យមួយទៀតថា៖ “ពួកខ្ញុំគ្មានលុយជួយសង្គមទេ តែពួកខ្ញុំមានទឹកចិត្ត កម្លាំង បេះដូង និងឆន្ទះដើម្បីជួយសង្គម។ #ក្រចេះស្អាត #ក្រចេះស្អាតចាប់ផ្ដើមពីយើងទាំងអស់គ្នា”៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*