ប្រិយមិត្តពិតជាស្គាល់ហើយ ឯកឧត្តមគួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុមួយរូប ដែលលោកគ្រាន់តែចូលកាន់តំណែងភ្លាម លោកបានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈមជាច្រើនក្នុងខេត្តភ្លាម មិនតែប៉ុណ្នោះ រាល់ពេលប្រជាជនក្នុងខេត្តជួបទុក្ខ តែងមានវត្តមានរបស់លោកចុះដោះស្រាយដោយផ្ទាល់តែម្តង។
ជាពិសេសថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំង ដោយលោកបានបញ្ជាអោយធ្វើការរុះរើតូប និងសំណងជាច្រើននៅតាមឆ្នេរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្ត។ ដោយឡែក បើតាមគណនីរបស់លោកផ្ទាល់បានបង្ហោះថា៖ “ក្រោយម៉ោងរដ្ឋបាល ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យពន្លឿនការស្ថាបនាផ្លូវ និងការរៀបចំដាក់ប្រព័ន្ធលូទឹកស្អុយ ទឹកភ្លៀង តាមបណ្តោយផ្លូវឆ្នេរអូរត្រេះ ព្រមទាំងពិនិត្យការសម្អាតឆ្នេរអូរឈើទាល២ “អតីតឆ្នេរអារីស្តុន” និងឆ្នេរអូរត្រេះដេីម្បីត្រៀមទទួលភ្ញៀវទេសចរណ៍មកលេងកំសាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន នាថ្ងៃខាងមុខនេះ។
Be the first to comment