BREAKING NEWS

«​កុំ​ចូលឆ្នាំ​ចិន ស្រវឹង​ខ្មែរ​!», «​កុំ​ធ្វើជា​ចិន បើ​ខ្លួន​ជា​ខ្មែរ​!»

Spread the love

ចូ​ល​ឆ្នាំ​ចិន​-​វៀតណាម កាន់តែ​ខិតជិត​មកដល់​។ នៅ​ព្រឹក​នេះ សុធី និង​សំណាង មកដល់​ហាង​កាហ្វេ​តាំងពីព្រឹក​ព្រលឹម​តែម្តង ព្រោះ ពួកគេ​មិន​ចង់​ប្រឈម​នឹង ចរាចរណ៍​កកស្ទះ​ដោយសារ​កំណើន​យាន្ត​ជំនិះ​។ នៅ​ព្រឹក​នេះ ប្រធានបទ​ចូល ឆ្នាំ​ចិន​-​វៀតណាម​ត្រូវបាន​លើកឡើង​ដោយ​សំណាង និង​សុធី​។ មិត្តភក្តិ​ទាំងពីរ​តឹង​ស​សៃ​ក​ដាក់គ្នា​លើ​ប្រធានបទ​នេះ​។

​សំណាង​៖ អា សុធី​! អ្ហែង​សែន​ចូលឆ្នាំ​ចិន​អត់​?

​សុធី​៖ អា សំណាង​! អញ​ខ្មែរ​តើ​! ហេតុ​អី​អ្ហែង​សួរ​អញ​រឿង​សែន​ចូលឆ្នាំ​ចិន​?

​សំណាង​៖ អញ​ឃើញ​ខ្មែរ​សែន​គ្រប់គ្នា​ហ្នឹង​!

​សុធី​៖ អាហ្នឹង គេ​ហៅថា ខ្មែរ​ធ្វើ​ចិន​។ ពួកគេ​មិនមែន​ចិន ហើយក៏​មិនមែន​ខ្មែរ​សែស្រឡាយ​ចិន​ដែរ​។ គឺ​ខ្មែរ​ធ្វើ​ចិន​តើ​!

​សំណាង​៖ ចុ​ម ខ្មែរ​ធ្វើ​ចិន​ម៉េច​ទៅ​?

​សុធី​៖ ខ្មែរ​ធ្វើ​ចិន​…​មានន័យថា ពីមុន​ពួកគេ​អត់​ដែល​សែន​ទេ តែ​ដល់ពេល​ឃើញ​គេ​នាំគ្នា​សែន ក៏​ចេះតែ​សែន​តាម​គេ តាម​ឯង​ដែរ​ទៅ​។ អានេះ​ហើយ គេ​ហៅថា ខ្មែរ​ធ្វើ​ចិន​។

​សំណាង​៖ ធ្វើ​អ៊ីចឹង​ល្អ​ដែរ​ទេ​? អា ធី​។

​សុធី​៖ មិនល្អ​ទេ​។ សែន​កាន់តែច្រើន កាន់តែ​អស់​លុយ​។ អ្នកខ្លះ ចិន​ក៏​សែន បារាំង​ក៏​សែន សែន​គ្រប់ពេល​…​។ អញ​ធុញ​ណាស់​ឃើញ​ដូច្នេះ​។

​សំណាង​៖ អ៊ីចឹង បើ​អ្ហែង​អត់​សែន គេ​មិន​ថា អ្ហែង​ខ្មែរ​សុទ្ធ ហើយ​បើ​អ្ហែង​ខ្មែរ​សុទ្ធ គេ​មិន​ថា អ្ហែង​អត់​ឆ្លាត​។ គេ​ច្រើន​និយាយថា បើ​កូនកាត់​ចិន​ឆ្លាត មែន​អត់​?

​សុធី​៖ អាណា​ថា អ៊ីចឹង​?

​សំណាង​៖ អញ​ឮ​គេ​ថា​។ ពិត​ឬទេ​?

​សុធី​៖ អា សំណាង​! ធម្មតា កើត​មកជា​មនុស្ស គ្មាន​នរណា​ឆ្លាត​ជាង​នរណា​ទេ​។ គេ​ឆ្លាត​ជាង ឬ​ពូកែ​ជាង គឺ​ដោយសារ គេ​ប្រឹង​ជាង​ប៉ុណ្ណោះ​។ គេ​ថា ចិន​ពូកែ​ជាង​ខ្មែរ ក៏​ព្រោះតែ​ចិន​ប្រឹង​ធ្វើការ​ច្រើនជាង​ខ្មែរ​។ ហើយក៏​មានកូន​ខ្មែរ​ពូកែ​ជាង​កូន​ចិន​ដែរ​អ្ហា​។ កុំ​ចេះតែ​ជឿ​។

​សំណាង​៖ អា ធី​។ ចុះបើ​គេ​កូន​ខ្មែរ​កាត់​ចិន ឬ​កាត់​វៀតណាម​។ គេ​សែន​បាន​អត់​?

​សុធី​៖ អើ បើ​គេ​កូនកាត់ ជាប់សែស្រឡាយ​ចិន​វៀតណាម ដូចជា មិន​អី​ទេ​។ អាហ្នឹង​អ្ហែង​ចាំបាច់​សួរ​អញ​ធ្វើ​អី​។ វា​ជា​សិទ្ធិ​របស់គេ​តើ​។ តែ​អ្វីដែល​អញ​ជ្រេញ គឺ​កូន​ខ្មែរ​សុទ្ធ សម្បុរ​ខ្មៅ សក់រួញ តែ​ខំប្រឹង​ធ្វើ​កូន​ចិន ដើម្បី​ឲ្យ​គេ​ថា ឆ្លាត​ដែរ​។ ខំ​សែន​ឲ្យ​គេ​ថា កូន​ចិន​ដែរ​។

​នៅ​ព្រឹក​នេះ សុធី និង សំណាង ក្រេប​កាហ្វេ​ចប់​នៅ​ម៉ោង​១០​ព្រឹក មុននឹង​បែក​គ្នា រួចហើយ​សំឡាញ់​ទាំងពីរ​សន្យា​ជួបគ្នា​នៅ​ថ្ងៃក្រោយ​៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*