BREAKING NEWS

ក្តៅៗ! ដុតធូបសែន ដូចដុតផ្ទះ ២ខ្នង និងលុយជាង 60,000$ មាស 5តំឡឹង

Spread the love

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យ នៅភូមិសំរោង ឃុំអូរម្លូ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈ បញ្ជាការឯកភាព រដ្ឋបាលស្ទឹងត្រង់ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ចុះពន្លត់អគ្គិភ័យនៅទីតាំងកើតហេតុ ។ ករណីនេះបណ្តាលឪ្យ ខូចខាតផ្ទះចំនួន២ខ្នង រួមមានៈ

1. ឈ្មោះ មីន ផា ភេទប្រុស អាយុ48ឆ្នាំ ផ្ទះទំហំ 8m×16m ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ និងសំភារៈដូចជាៈ -មាសចំនួន5តំឡឹង -ប្រាក់ដុល្លាចំនួន40,000ដុល្លា -ប្រាក់រៀលចំនួន70លានរៀល និងសំភារះប្រើប្រាស់មួយចំនួនទៀត។

2. ឈ្មោះ លី លាង ភេទប្រុស អាយុ58ឆ្នាំ ផ្ទះទំហំ10m×16m ធ្វើពីឈើប្រក់ក្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានះ -ប្រាក់ដុល្លាចំនួន3,000ដុល្លា -ម៉ាស៊ីនកិនស្រូវ15សេះចំនួន01គ្រឿង -ម៉ាសីុនធ្វើនំបញ្ចុក15សេះ ចំនួន01គ្រៀង -ស្រូវចំនួន20បេ និងសំភារៈប្រើប្រាស់មួយចំនួន។

ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន05គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន08ឡាន។មូលហេតុ: ការធ្វេសប្រហែស ភ្លើងធូប សែនចូលឆ្នាំចិន ហើយបិទទ្វារផ្ទះចោល។ ក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*