Spread the love
យោងតាមហ្វេសបុក អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីអគ្គីភ័យកើតឡើង ដោយសារឆ្លងចរន្តអគ្គីសនី កុងម៉ា បណ្តាលឲ្យឆាបឆេះផ្ទះ មួយកន្លែង ស្ថិតនៅក្នុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលមានម្ចាស់ឈ្មោះ មាស វង្សសា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មន្ត្រីយោធា។
ករណីនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សទេ គ្រាន់តែខូចផ្ទះ 50% ម៉ូតូ ទូរទស្សន៍ និងសំភារៈប្រើប្រាស់ផ្សេងៗ និងប្រឡានទឹកបាញ់អស់ ១គ្រឿង អស់ទឹក ៤ គីប។ ដូចនេះ សូមបងប្អូនប្រុងប្រយ័ត្ន ចំពោះខ្សែងភ្លើងចាស់ ដែលងាយធ្វើឲ្យឆាបឆេះ៕
Be the first to comment