BREAKING NEWS

ក្រោយផ្អើលពេញហ្វេសប៊ុក រឿងលើកលេខទូរស័ព្ទខលមកពីបរទេស កាត់លុយអស់ពីកុង អ្នកជំនាញទូរគមនាគមន៍ ចេញបកស្រាយដូច្នេះថា…

Spread the love

ប៉ុន្មានថ្ងៃកន្លងមកនេះ និយ័តករទូរគមនាគមន៍កម្ពុជា និងបងប្អូនអ្នកប្រើប្រាស់សេវាទូរស័ព្ទភាគច្រើនបានសង្កេតឃើញថា មានលេខទូរស័ព្ទអនាមិកមួយចំនួន រួមមានលេខ
+6857215458, +6857320014, +6868330021, +6857215411 និងលេខមួយចំនួនទៀត ដែលជាលេខទូរស័ព្ទបានស៊ីញ៉ូហៅពីប្រទេសសាម័រ (Samoa) ចូលមកកាន់លេខទូរស័ព្ទចល័តគ្រប់ប្រព័ន្ធរបស់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

ដោយមិនដឹងអំពីមូលហេតុបច្ចេកទេស និងហានិភ័យពិតប្រាកដដែលធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងស្រុកយើង ពីកាស៊ីញ៉ូហៅនោះ យើងឃើញមានបងប្អូនមួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះ និងស៊ែរចែករំលែកតៗគ្នានូវសារបំភ្លៃបំភ័ន្ត និងបំភ័យដល់សាធារណជនអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តថា (សូមប្រយ័ត្ន! សាហាវណាស់ គ្រាន់តែលើកលេខនេះភ្លាម លុយក្នុងកុងកាត់អស់រលីង ពិតជាសាហាវកំពូល)។

ពាក់ព័ន្ធការបង្ហោះសាខាងលើនេះ ពិតជាការអះអាងមិនត្រឹមត្រូវ និងមានលក្ខណៈបំភ័ន្ត និងបំភ័យទាំងស្រុង។ ធាតុពិតនៃផលប៉ះពាល់ជាបច្ចេកទេស និងហានិភ័យពីការស៊ីញ៉ូហៅនេះ មិនមានផលប៉ះពាល់ធ្វើឲ្យបាត់បង់អ្វីៗ ដូចបានបញ្ជាក់ជាអត្ថន័យនៃសារបង្ហោះរបស់អ្នកកាន់គេហទំព័រ និងគណនីបណ្តាញសង្គមទាំងនោះឡើយ។

តាមការស្រាវជា្រវ ការបកស្រាយ និងការបញ្ជាក់ពីបណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកកម្ពុជាបានបង្ហាញជាលក្ខណៈបច្ចេកទេសថា៖ ក្នុងការលើកទទួល ឬការហៅទៅវិញលេខអនាមិកទាំងនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ក្នុងការធ្វើឲ្យបាត់បង់ទិន្នន័យដែលផ្ទុកនៅក្នុងទូរស័ព្ទ ឬថវិកាក្នុងគណនីសេវាទូរស័ព្ទ ឬថវិកាដែលបានផ្ទុកក្នុងគណនីធនាគាររបស់ពួកគេឡើយ។ ហើយអ្វីដែលជាហានិភ័យពិតប្រាកដជាក់ស្តែងនោះគឺ៖

១) ក្នុងករណីអ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងស្រុកយើងណាម្នាក់ បានលើកទទួលលេខអាណាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺមិនបានធ្វើឲ្យបាត់បង់អ្វីទាំងអស់របស់អ្នកប្រើប្រាស់នោះទេ សូម្បីតែទិន្នន័យផ្ទុកក្នុងទូរស័ព្ទ ឬថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទ ឬថវិកានៅក្នុងគណនីធនាគារ មានតែធ្វើឲ្យអ្នកស៊ីញ៉ូហៅលេខអាណាមិកនោះបាត់បង់ថ្លៃហៅចេញក្រៅប្រទេសរបស់ខ្លួនទៅវិញទេ ព្រោះមិនមានបច្ចេកទេសណាអាចអនុវត្តទៅបាននៅឡើយទេ។

២) ក្នុងករណី អ្នកប្រើប្រាស់ទូរស័ព្ទចល័តក្នុងប្រទេសយើងណាម្នាក់ បានហៅត្រលប់ទៅកាន់លេខអាណាមិកដែលស៊ីញ៉ូហៅចូលមកនោះ គឺធ្វើឲ្យអ្នកប្រើប្រាស់នោះបាត់បង់ថវិការក្នុងគណនីសេវាទូរស័ព្ទរបស់គាត់សម្រាប់ការសន្ទនាទូរស័ព្ទអន្តរជាតិ (ឬហៅទៅក្រៅប្រទេស) ដែលគិតទៅតាមអត្រាគិតលុយរបស់ប្រតិបត្តិករទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់នោះបានជាវយកមកប្រើប្រាស់ក្នុងអត្រាតម្លៃមួយគិតទៅតាមទំហំនាទីសរុប ដែលអ្នកប្រើប្រាស់នោះបានសន្ទនា។…

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*