Spread the love
តាមការចុះសារគេហទំពរ www .rt. com បានបញ្ជាក់ថា ក្រុមគ្រូពេទ្យចិន បានព្យាបាលអ្នកជំងឺរលាកផ្លូវដង្ហើម (Corona Virus) បានជាសះស្បើយម្នាក់ហើយ និងអនុញ្ញាតិឲ្យចាកចេញពីមន្ទីរពេទ្យ ទៅផ្ទះវិញហើយ។
នេះជាលទ្ធផលគួឲ្យស្ញប់ស្ញែង ដល់ប្រជាជនចិន និងអ្នកជំងឺ គឺមានសង្ឃឹមវិញហើយ។ អ្នកជំងឺ ដែលបានព្យាបាលជានោះ ឈ្មោះ Chen ដែលធ្លាប់ស្នាក់នៅខេត្ត Wuhan ជាកន្លែងដែលផ្ទុះមេរោគ Corona Virus នេះ ក្រោយពីគាត់ក៏ត្រូវបានគេ ធ្វើតេស្តឈាម រកឃើញមេរោគ Corona Virus។
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រដ្ឋាភិបាលចិនបានត្រៀមសាច់ប្រាក់សំរាប់ចំណាយ ចំនួន 290លានដុល្លារ ដែលបានមកពីកម្ចី ធនាគារអភិវឌ្ឍន៍ចិន ៕
Be the first to comment