BREAKING NEWS

ជួយស៊ែររកយុត្តិធម៌គាត់ផង៖ និស្សិត វិទ្យាស្ថានIFL ម្នាក់កង្ហារចាស់ដាច់ធ្លាក់ត្រូវ វៀចឆ្អឹងខ្ទង់ច្រមុះ របួសធ្ងន់ដេរអស់ ៥ថ្នេរ មានឈាមដក់ភ្នែក និងខាងសាលាគ្មានដំណោះស្រាយសមរម្យដល់អ្នករងគ្រោះឡើយ …

Spread the love

ភ្នំពេញ៖ សិស្ស IFL ម្នាក់កំពុងអង្គុយរៀនក្នុងថ្នាក់នៅក្រោមកង្ហារចាស់ៗវិលយ៉ាងលឿន ហើយអ្នកគ្រប់គ្នាធ្លាប់គិតថាប្រសិនបើថ្ងៃណាមួយវាដាច់ធ្លាក់មកនឹងមានរឿងអ្វីកើតឡើង។ ជាក់ស្តែងណាស់មានករណីដាច់ធ្លាក់កង្ហារចំនិស្សិតមួយរូបដែលកំពុងអង្គុយរៀននៅក្នុងថ្នាក់ នៃវិទ្យាស្ថានភាសាបរទេស ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យនិស្សិតរូបនោះរងរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក និងខូចខាតកុំព្យូរទ័រយួរដៃមួយគ្រឿង។

ពេលនេះមិនទាន់មានដំណោះស្រាយពីខាងវិទ្យាស្ថានភាសាបរទេស IFL ទេ ចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ” ដោយម្ចាស់គណនី Vin Jing បានរៀបរាប់ថា៖ ” ១០ថ្ងៃមកហើយចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។

ខាងសាលាពុំមានចំណាត់ការលើសំណងឲ្យសមស្របដល់នាងខ្ញុំជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។ ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួលមិនចង់មានរឿងវែងឆ្ងាយនាំតែខាតពេលវាលានៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថានដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ”។

គួរបញ្ចាក់ផងដែរថា៖​ មុខរបួសលើផ្ទៃមុនជ្រៅត្រូវដេរដល់ទៅ ៥ថ្នេរ ដែលមុខ ជាបន្សល់ស្លាកស្នាម។ – បន្ទាប់ពី scan រួច ឆ្អឹងខ្ទង់ច្រមុះវៀច។ – បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី។ តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើបមានដំណោះស្រាយយ៉ាងសមរម្យដល់អ្នករងគ្រោះ? តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស ? ដោយក្តីអនុគ្រោះ៕ ប្រភព ជនរងគ្រោះ Vin Jing

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*