BREAKING NEWS

អានរួចចុកចាប់ណាស់! ភ្ញៀវជនជាតិចិនឃើញខ្មែរសែនចូលឆ្នាំចិន ស្រាប់តែបោះពាក្យមួយឃ្លាដូច្នេះថា…

Spread the love

(កម្ពុជា)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានឈានចូលមកដល់ ​ដោយថ្ងៃសែន ​គឺថ្ងៃទី ២៤ ​ខែមករា ​ឆ្នាំ ​២០២០ ​ហើយថ្ងៃចូលឆ្នាំចិនមានរយៈពេល ​៣ថ្ងៃ គឺថ្ងៃទី ២៥ ​ដល់ថ្ងៃទៅ ២៧ ​មករា ឆ្នាំ ​២០២០ ​ដោយថ្ងៃសែន យើងបានឃើញថា មិនថាតែគ្រួសារសែស្រឡាយចិនទេ សូម្បីតែគ្រួសារខ្មែរមួយចំនួនធំក៏បានធ្វើពិធីសែនព្រេនដូនតាដូចគ្នាដែរ ​ដោយសម្អាងថាមានជាប់សាច់ឈាមចិន។

CHINA NEWS 0002 ទោះជាយ៉ាងណា​​ថ្មីៗនេះ ​មានគណនីហ្វេសប៊ុកមួយរូបបានបង្ហើបពីទំនៀមនៃការសែនព្រេនចិននេះ ដោយថែមទាំងបានដាក់មួយឃ្លាធ្វើឱ្យជនជាតិខ្មែរយើងហួសចិត្តផងដែ។តាមរយៈគណនីហ្វេសប៊ុក ម៉េង អ៊ន់ បានរៀបរាប់ថា៖ « ពេលព្រឹកម៉ោង 9:00am ខ្ញុំទៅយកភ្ញៀវនៅសណ្ឋាគារពេលទៅដល់ហើយឃើញក្នុងសណ្ឋាគារគេរៀបចំសែនព្រេនតាម

ប្រពៃណីជនជាតិចិនវៀតណាម ឃើញដូចនេះភ្ញៀវចិនក៏សួរខ្ញុំថាៈភ្ញៀវៈ តើពួកគេកំពុងធ្វើអី?ខ្ញុំៈ ពួកគេកំពុងរៀបចំសែនព្រេនតាមបែបជនជាតិចិនអ្នកឯងនឹងហើយ! ភ្ញៀវៈ ហាក! ពួកខ្ញុំលែងធ្វើវាមួយជំនាន់ហើយៗនៅទីក្រុងធំៗក៏មិនដែលធ្វើចឹងៗទៀតនោះដែរ!ខ្ញុំៈចុះអ្នកឯងពេលចូលឆ្នាំចឹងមិនធ្វើមិនខ្លាចដូនតាអ្នកឯងមិនជួយអោយរកសុីមានបានទេអី?ភ្ញៀវៈ ជំនឿអស់ទាំងនេះជនជាតិចិនភាគច្រើនលែងមានហើយក្នុងប្រទេសនឹងទីក្រុងដែលរីកចំរើននោះ មានតែតាមជនបទខ្លះៗឬសំរាប់អ្នកដែលគ្មានការយល់ដឹងតែប៉ុន្នោះដែលនៅតែធ្វើវា

នោះ បើដូច្នេះមែនជនជាតិចិនក្រអស់ហើយខ្ញុំៈ តែជនជាតិខ្មែរខ្ញុំមួយចំនួនកំពុងតែធ្វើវាពេញស្រុកព្រោះខ្លាចដូនតាមិនជួយអោយរកសុីមានបាន ធ្វើធំកាលណាល្អកាលនោះភ្ញៀវៈ ចុះម៉េចស្រុកអ្នកឯងមិនឃើញមានបានជាងប្រទេសគេដ៏ទៃទៅ?ខ្ញុំៈ មានបានឯណាកើតបើយកលុយពិតទៅទិញលុយក្លែងក្លាយមកដុតចោលហើយចំណាយចោលលុយមិនចេះតិចទិញរបស់អត់បានការមកដុតចោលនោះ!​​»៕ ហ្វេស៖ប៊ុក

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*