BREAKING NEWS

ស៊ែរបន្ទាន់ ប្រយ័ត្នប្រយែងគ្រប់គ្នាផងបងប្អូន! ជម្ងឺកាចសាហាវ ផ្លូវដង្ហើមប្រភេទថ្មី (Corona virus) មកដល់វៀតណាមហើយ

Spread the love

វីរុស Coronavirus ពេលនេះបានរីករាលដាលយ៉ាងលឿនហើយមកទាន់ពេលនេះ មានមនុស្សប្រមាណ៤០នាក់ហើយបានស្លាប់ វីរុសកាចសាហាវនេះទៀតសោតក៏បានមកដល់វៀតណាមដែលជាប្រទេសជិតខាងយើងហើយ។ ខាងក្រោមនេះគឺជា វិធីការពារពីការឆ្លងវីរុសកាចសាហាវ Coronavirus

១. ជៀសវាងចូលទៅកន្លែងចិញ្ចឹមសត្វ( បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬប៉ពាល់ផ្ទៃណាមួយដែលកខ្វក់ដូចជាលាមកសត្វជាដើម។

២. ជៀងវាងប៉ះសិទ្ធិ ឬទៅផ្សារលក់គ្រឿងសមុទ្រហួណាន់ ឬផ្សារដែលមានកសិដ្ឋានសត្វរស់ឬសត្វព្រៃឬ ដែលមានវីរុសកំពុងចរាចរ។

៣. ត្រូវលាងដៃឲ្យបានញឹកញ៉ាបជាមួយសាប៊ូ​និងទឹកស្អាតបន្ទាប់ពីប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងវីរុសនេះ។ ហើយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងចំណីអាហារដែលមានសុវត្ថុភាពល្អ ព្រោះវីរុសនេះ ឆ្លងដោយសារអ្នកបិរភោគសាច់សត្វដែលមិនឆ្អិនល្អ។

៤. ជៀសវាងប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម។

៥. អ្នកមានរោគសញ្ញាដង្ហើមស្រួចត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្ដាស់។

ប្រភព៖ ក្រមា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*