BREAKING NEWS

អាសូរណាស់! ចូលឆ្នាំចិនថ្ងៃទី២នេះ មានមនុស្សចំនួន​៧៩​​​នាក់ បានស្លា ប់ និងរបួស នៅក្នុងគ្រោះថ្នាក់ចរា ចរណ៍

Spread the love

ភ្នំពេញ ៖ មនុស្សចំនួន ៧៩នាក់ បានស្លាប់ និងរបួស (ស្លាប់២៦នាក់ របួស៥៣នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំចិនរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២០។ គ្រោះថ្នាក់ ចរាចរណ៍ពីរថ្ងៃនេះ កើតឡើងសរុប ៣៥លើក។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ បានប្រាប់រស្មីកម្ពុជាថា នៅថ្ងៃទី២៥ ខែមករា (ថ្ងៃចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២២លើក ស្លាប់ ១៤នាក់ របួសស្រាលចំនួន ២២នាក់ និងធ្ងន់ចំនួន១៤នាក់ ។ ដោយលោកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺគិតពីម៉ោង៧ព្រឹក មកដល់ត្រឹមម៉ោង៤រសៀល។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ (ថ្ងៃសែនចូលឆ្នាំចិន) គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣លើក មានមនុស្សស្លាប់ចំនួន១២នាក់ និងរបួសចំនួន ១៧នាក់ (របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់) ។

មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយសារ: ល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែង ស្រវឹង និងបត់គ្រោះថ្នាក់៕ អត្ថបទ៖ រស្មីកម្ពុជា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*