BREAKING NEWS

Update: ព្រឹកនេះអ្នកស្លា.ប់ កើនឡើងដល់ ៨០នាក់ និងអ្នកឆ្លងជម្ងឺផ្លូវដង្ហើមថ្មីឡើងដល់ ២៧៦០នាក់

Spread the love

ប្រទេសចិនបានពង្រីកការរឹតត្បិតការធ្វើដំណើរកាន់តែខ្លាំងនៅថ្ងៃច័ន្ទ ទី២៧ ខែមករានេះ និងបានពន្យារពេលថ្ងៃឈប់សម្រាកដើម្បីទប់ទល់នឹងការរាតត្បាតវីរុសកូរ៉ូណាដែលបានសម្លាប់មនុស្ស ៨០ នាក់និងឆ្លងដល់មនុស្សជាង ២៧៦១នាក់ ខណៈដែលប្រទេសជាច្រើនបានត្រៀមជម្លៀសពលរដ្ឋរបស់ពួកគេចេញពីទីក្រុង Wuhan ដែលជាកន្លែងចាប់ផ្ដើមនៃការផ្ទុះជំងឺនេះ។

ផ្អែកតាមបណ្តាញទូរទស្សន៍សកលចិន CGNT មកទល់ពេលនេះមាន ៥១ករណីបានធូរស្បើយ ប៉ុន្តែមនុស្សប្រមាណ ៥៨០០នាក់ទៀតកំពុងត្រូវបានសង្ស័យថាមានជំងឺនេះ។ អាជ្ញាធរចិនបានបិទខេត្តហ៊ូប៉ីដែលរងគ្រោះខ្លាំងជាងគេក្នុងប្រទេសក្នុងគោលបំណងបន្ថយការឆ្លងវីរុសផ្លូវដង្ហើម ដែលនេះជាប្រតិបត្តិការមិនធ្លាប់មានពីមុន និងប៉ះពាល់ដល់មនុស្សរាប់សិបលាននាក់។

មន្ត្រីសុខាភិបាលកំពូលរបស់ចិនបាននិយាយនៅក្នុងសន្និសីទកាសែតមួយថាសមត្ថភាពរាលដាលរបស់វីរុសកូរ៉ូណាថ្មីក្នុងការ ហាក់ដូចជា “កាន់តែខ្លាំង” ទោះបីជាវាមិនមានឥទ្ធិពលខ្លាំងដល់ជំងឺ SARS ក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថាក្រុមការងារដោះស្រាយការរីករាលដាលនៃជំងឺនេះដែលដឹកនាំដោយនាយករដ្ឋមន្រ្តីចិនលោកលី កេឈាំង បានសម្រេចចិត្តពន្យារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមករាដើម្បីកាត់បន្ថយលំហូរធ្វើដំណើររបស់ប្រជាជន។

វីរុសកូរ៉ូណាថ្មីដែលគេមិនស្គាល់ពីមុនមកនេះបានបង្កការព្រួយបារម្ភជុំវិញពិភពលោកដោយសារតែភាពស្រដៀងគ្នារបស់វាទៅនឹងជំងឺផ្លូវដង្ហើមកម្រិតធ្ងន់ SARS ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់នៅទូទាំងប្រទេសចិននិងហុងកុងក្នុងឆ្នាំ ២០០២-២០០៣ ។

ក្រៅពីខេត្តហ៊ូប៉ី ដែលជាខេត្តមានករណីច្រើនបំផុត ខេត្តសានទុង និងទីក្រុងធំចំនួន ៤ គឺទីក្រុងប៉េកាំង សៀងហៃ ស៊ីអាន និងធានជីន បានប្រកាសហាមប្រាមរថយន្តក្រុងចម្ងាយឆ្ងាយចូល ឬចាកចេញដែលជាសកម្មភាពមួយដែលនឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ដែលត្រូវធ្វើដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួនកំពុងរៀបចំជើងហោះហើរពីទីក្រុងវូហានទៅកាន់សាន់ហ្វ្រាន់ស៊ីស្កូសម្រាប់បុគ្គលិកកុងស៊ុល និងជនជាតិអាមេរិកដទៃទៀតដែលកំពុងជាប់នៅក្នុងទីក្រុងនេះ។

រដ្ឋាភិបាលបារាំងនិងក្រុមហ៊ុនផលិតរថយន្ត PSA របស់បារាំងក៏បាននិយាយដែរថាពួកគេគ្រោងនឹងជម្លៀសបុគ្គលិកនិងក្រុមគ្រួសារដែលនឹងត្រូវ ដាក់ឲ្យ នៅដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងមួយក្នុងខេត្តមួយនៅជាប់ខេត្តហ៊ូប៉ី។

នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេបាននិយាយថាប្រទេសជប៉ុនកំពុងសម្របសម្រួលជាមួយទីក្រុងប៉េកាំងដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញ។

អារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំឱ្យជនជាតិរបស់ខ្លួនដែលមានវត្តមាននៅជុំវិញទីក្រុងវូហានទាក់ទងទៅស្ថានទូតរបស់ខ្លួនសម្រាប់ការជម្លៀសខណៈដែលប្រទេសហ្ស៊កដានីបាននិយាយថាខ្លួនបានទទួលការអនុញ្ញាតពីទីក្រុងប៉េកាំងដើម្បីបញ្ជូនពលរដ្ឋរបស់ខ្លួនពីចិនដែរ។

ខាងក្រោមនេះជាតួលេខចុងក្រោយនៃអ្នកឆ្លងជំងឺនេះនៅប្រទេសផ្សេងៗ៖
– ថៃ៖ ៨
– សហរដ្ឋអាមេរិក៖ ៥
– ជប៉ុន៖ ៤
– សិង្ហបុរី៖ ៤
– អូស្ត្រាលី៖ ៤
– ម៉ាឡេស៊ី៖ ៤
– កូរ៉េខាងត្បូង៖ ៣
– បារាំង៖ ៣
– វៀតណាម៖ ២
– នេប៉ាល់៖ ១
– កាណាដា៖ ១

អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*