យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail បានឲ្យដឹងថា វេជ្ជបណ្ឌិតដែលកំពុងព្យាបាលអ្នកជំងឺម្នាក់នៅទីក្រុង វូហាន បានបង្ហោះវីដេអូ បញ្ជាក់ថាប្រជាជននៅទីក្រុង វូហាន ទាំងមូលបានឆ្លងជំងឺរលាកសួតប្រភេទថ្មី Coronavirus ចំនួន90,000នាក់។
ស្របពេលគ្នាដែលអជ្ញាធរ ព្រមានដល់ប្រជាជននៅក្នុងស្រុកនេះ និងអ្នកផ្សេងដែលធ្លាប់មកវូហាន ឬទំនាក់ទំនងជាមួយអ្នកនៅទីក្រុង វូហាន នេះ គឺមិនអនុញ្ញាតិឲ្យចាកចេញពីផ្ទះចំនួន14ថ្ងៃ ដើម្បីតាមដានពិនិត្យ និងការពារការចម្លងដល់អ្នកដទៃ។
ទាកទងនឹងការរីករាលដាលជំងឺនេះ អាចទំនងជាកើនដល់ចំនួនច្រើននេះ ព្រោះជំងឺនេះងាយឆ្លង និងឆ្លងរហ័សទៀតផង។ ទោះបីជាយ៉ាងណា ក៏មិនទាន់មានការបកស្រាយពីអជ្ញាធរនៅឡើយទេ គ្រាន់តែលោករដ្ឋមន្ត្រីសុខាភិបាលបានបញ្ជាក់ថាយើងមិនអាចគ្រប់គ្រងស្ថានភាពកំណើនការឆ្លងជំងឺនេះបានទេ និងមិនអាចកំណត់ពីទំហំហានិភ័យ របស់វាបានថែមទៀត៕
Be the first to comment