BREAKING NEWS

ចង់ចំនេញខ្លាំងប្រយ័ត្នដេកគុកទៅ! រដ្ឋាភិបាលព្រមានអ្នកលក់ម៉ាស់តំឡើងថ្លៃ អាចនឹងជាប់ពន្ធនាគារ ពី៦ថ្ងៃដល់៥ឆ្នាំ

Spread the love

ភ្នំពេញ ៖ ខណៈមានអ្នកលក់ម៉ាស់មួយចំនួន តំឡើងថ្លៃខុសពីធម្មតា ក្រោយពលរដ្ឋសម្រុកទិញពាក់ ដើម្បីការពារជំងឺ រលាកសួតប្រភេទថ្មី បង្កឡើងដោយវីរុសកូរ៉ូណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ប្រសិនបើអ្នកលក់ម៉ាស់ (mask) នៅកម្ពុជឡើងថ្លៃ នឹងជាប់បទមជ្ឈិម គឺជាប្រភេទបទល្មើស ដែលកម្រិតទោសអតិបរមា គឺជាទោសជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់៥ឆ្នាំ។

បច្ចុប្បន្ននេះ ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា បានឆ្លងទៅដល់ប្រទេសមួយចំនួន រួមមាន ៖ អាមេរិក ,អូស្ត្រាលី , កាណាដា ,បារាំង ,នេប៉ាល់ ,ជប៉ុន ,សិង្ហបុរី ,កូរ៉េខាងត្បូង ,តៃវ៉ាន់ ,ថៃ ,វៀតណាម និងម៉ាឡេស៊ី ខណៈកម្ពុជាមិនមានជំងឺប្រភេទថ្មីនេះទេ។

លោក ផៃ ស៊ីផាន ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។

សូមរំលឹកថា ក្រសួងសុខាភិបាល ចែកម៉ាសចំនួន១លានម៉ាស់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីការពារ ចំពោះការឆ្លងជំងឺរលាកសួត ដែលបង្កឡើងដោយវីរុស កូរ៉ូណាប្រភេទថ្មី។

យោងតាមសារព័ត៌មានរបស់ចិន បានចេញផ្សាយនៅ ថ្ងៃទី២៧ មករា នេះ បានឲ្យដឹងថា ជំងឺរលាកសួត ចម្លងដោយវីរុសកូរ៉ូណា ប្រភេទថ្មី បានសម្លាប់មនុស្សកើន ដល់៨០នាក់ ចំណែកអ្នកឆ្លងវីរុសដ៏សាហាវនេះ នៅប្រទេសចិន បានកើនឡើងរហូតដល់២៧៦១នាក់ ខណៈ ប្រមាណ៣៧ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន៕ អត្ថបទ៖ dap-news

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*