BREAKING NEWS

គាំទ្រពេញទំហឹង នេះបានហៅថាខ្មែរជួយខ្មែរ! ខុសពីអ្នកឆ្លៀតឳកាសខ្លះ បងប្រុសម្នាក់នេះប្រកាសលក់ម៉ាសបញ្ចុះតម្លៃ ដែលពីមុនគាត់លក់$1.2 ឥឡូវលក់តែ $1ទេក្នុងមួយប្រអប់

Spread the love

ដោយសារតែថ្មីៗនេះ មានមេរោគផ្ឡុវដង្ហើមថ្មីកំពុងតែផ្ទុះឡើងធ្វើឲ្យមានអ្នកលក់ម៉ាសខ្លះឆ្លៀតឳកាសឡើងថ្លៃស្រេចតែនឹងចិត្ត។ តម្លៃធម្មតាម៉ាស់ ១ ប្រអប់ ២ $ លក់រហូតដល់ទៅ ៦ $ឯណោះ។ ស្រាប់តែឃើញដូចនោះ បងប្រុសម្នាក់ឈ្មោះ Khim Kimchheang បានបង្ហោះនៅលើទំព័រហ្វេសបុករបស់គាត់ថា៖

សេចក្តីជូនដំណឹង ! ជាទូរទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុណ្ណោះ ទីតាំងបូរីកសិកម្មចំការដូង 098 540 647 សំរាប់បងប្អូនលក់បន្តខ្ញុំចែកជូនតែ 50 boxទេ សូមមេត្តាយោគយល់ ថ្ងៃ 2/2/2020 និងមកដល់ជាង2000box សូមបងប្អូនកុំតំលើងថ្លៃពេក ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ៕ ប្រភព៖ Khim Kimchheang

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*