Spread the love
យោងតាមកាសែត South China Morning Post និងកាសែត New York Post បានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រកំពុងបន្លឿនការសិក្សាស្រាវជ្រាវ វិធីព្យាបាល និងផលិតថ្នាំ វ៉ាក់សាំង ការពារ ព្យាបាល ជំងឺ រលាកសួតថ្មី Coronavirus ដែលកំពុងរាលដាលឆ្លងដល់មនុស្សចំនួន2,082នាក់ ក្នុងនោះជនជាតិចិន 2,034នាក់ គិតត្រឹមល្ងាចថ្ងៃទី26-មករា-2020 6:50PM។
អ្នកវិទ្យាសាស្រ្តទាំងក្នុងស្រុកចិន និងបរទេស(អាឡឺម៉ង់) បានសិក្សាស៊ីជំរៅអំពី មេរោគនេះ និងព្យាយាមស្វែងរកចំណុចខ្សោយ ដើម្បីរកវិធីកំចាក់ និងទប់ស្កាត់វា។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលចុងក្រោយនេះ កំណើននៃការឆ្លងជំងឺនេះ មានការកើនឡើងទ្វេដង និងរិតតែធ្ងន់ធ្ងរ ស្របពេលដែលរដ្ឋមន្ត្រីសុខាភិបាលចិន បានដាក់កំណើននេះក្នុងស្ថានភាពប្រកាសអាសន្ន និងមិនអាចវាយតម្លៃកម្រិតហានិភ័យទៅថ្ងៃមុខ ព្រោះសមត្ថភាពនៃមេរោគនេះខ្លាំងក្លាជាងមនុស្សជាតិ៕

Be the first to comment