អ្នកជំនាញខាងឯកទេសរោគសាស្ត្របាននិយាយកាលពីថ្ងៃអាទិត្យ ២៦ មករា ម្សិលមិញនេះថា សន្ទុះនៃការរីករាលដាលនៃវីរុសផ្លូវដង្ហើមពីទីក្រុង Wuhan អាចនឹងថយចុះក្នុងរយៈពេល ២០ ថ្ងៃ បើមើលលើវិធានការណ៍បង្ការនិងគ្រប់គ្រងជំងឺរលាកសួតដែលបណ្ដាលមកពីវីរុសនេះ។
លោក Wen Yumei ជាបណ្ឌិត្យសភាវិស្វកម្មចិនបាននិយាយថា ការកើនឡើងនូវករណីដែលបានបញ្ជាក់នាពេលថ្មីៗនេះ សុទ្ធតែជាអ្នកដែលឆ្លងវីរុសនេះប្រហែល ២០ ថ្ងៃមុន។
លោក Wen ដែលជាសាស្ត្រាចារ្យនៅមន្ទីរពិសោធន៍ខាងផ្នែកម៉ូលេគុលវេជ្ជសាស្ត្រនៅទីក្រុងស៊ាងហៃបាននិយាយថា រាងកាយមនុស្សនឹងស៊ាំជាមួយសារពាង្គកាយមីក្រូទស្សន៍ជាពិសេសបាក់តេរីវីរុសឬផ្សិតបន្តិចម្តងៗ ដែលអាចជំរុញនៃការបញ្ចប់រីករាលដាលជំងឺនេះ។
ដោយកត់សម្គាល់ឃើញថាអ្នកជំងឺភាគច្រើនស្ថិតដែលក្នុងស្ថានភាពធ្ងន់ធ្ងរសុទ្ធតែមានជំងឺដែលមានស្រាប់ផ្សេងទៀត ហើយមានប្រព័ន្ធភាពស៊ាំចុះខ្សោយ លោក Wen ក៏បានបញ្ជាក់ទៀតថា សាធារណជនមិនចាំបាច់ភ័យស្លន់ស្លោទេ ព្រោះចំនួនអ្នកឆ្លងមេរោគមួយចំនួនធំ នឹងជាសះស្បើយឡើងវិញ ដោយមានជំនួយពីប្រព័ន្ធភាពស៊ាំរបស់ពួកគេ។
ទោះយ៉ាងណាក៏ដោយលោក Cao Wei អនុប្រធាននាយកដ្ឋានផ្នែកឆ្លងនៃមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រប៉េកាំងបានមានប្រសាសន៍ថា វិធានការការពារខ្លួនប្រកបដោយប្រសិទ្ធភាព ដូចជាការពាក់ម៉ាស់គឺចាំបាច់បំផុត ព្រោះថាការរីករាលដាលនៃជំងឺឆ្លងដំបូងគឺគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ឡើយ ៕
Be the first to comment