BREAKING NEWS

មិនខុសពីបាក់អគារនៅខ្មែរទេ! តួកគីឯណោះវិញ ជួបគ្រោះរញ្ជួយដីខ្លាំង ស្លា ប់មនុស្សយ៉ាងហោច ១៩នាក់ និងរបួសជាង ៦៥០នាក់…

Spread the love

យ៉ាងហោចណាស់មានមនុស្សចំនួន ១៩ នាក់បានស្លាប់និងជាង ៦០០ នាក់បានរងរបួសនៅភាគខាងកើតប្រទេសតួកគីបន្ទាប់ពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរមួយបានកើតឡើងនៅតំបន់នោះកាលពីល្ងាចថ្ងៃសុក្រ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគីលោក Sulyman Soylu បាននិយាយថាការរញ្ជួយដីដែលមានកម្លាំង ៦.៧ រិចទ័របានវាយប្រហារនៅជិតទីប្រជុំជន Sivrice ក្នុងខេត្ត Elazig ភាគខាងកើតដែលរលំអគារធំៗយ៉ាងហោចណាស់ ១០កន្លែង។

ប្រធានគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រោះអាសន្នក្នុងប្រទេស (AFAD) និយាយថាមនុស្ស ១៣ នាក់ត្រូវបានសម្លាប់នៅខេត្ត Elazig, ៤ នាក់នៅ Malatya, ម្នាក់នៅ Diyarbakir និងម្នាក់ទៀតនៅតំបន់ផ្សេងទៀត។

មនុស្សប្រហែល ៦៥០ នាក់បានរងរបួសប៉ុន្តែចំនួននេះអាចកើនឡើង។ លោក Soylu បានឲ្យដឹងទៀតថាប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការសម្រាប់មនុស្សបាត់ខ្លួនចំនួន ៣០ នាក់នៅក្នុងទីក្រុង Elazig ។ របាយការណ៍បឋមនិយាយថាការរញ្ជួយដីមានរយៈពេល ៤០ វិនាទី។

ការរញ្ជួយតូចៗចំនួន ១៥ បានកើតឡើង ដោយការរញ្ជួយខ្លាំងបំផុតគឺក្នុងកម្រិត ៥,៤ រ៉ិចទ័រ។ ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ បើយោងតាមការស្រាវជ្រាវភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) ដែលធ្វើឲ្យមានការញ័រខ្លាំងនៅផ្ទៃខាងលើ។
USGS បានរាយការណ៍ថាមនុស្សប្រហែល ៥សែននាក់បានទទួលរញ្ជួយខ្លាំង ខណៈការរញ្ជួយដីនេះមានឥទ្ធិពលដល់ក្នុងប្រទេសជាច្រើនទៀតរួមមានអ៊ីរ៉ាក់ ស៊ីរី និងលីបង់។

លោកប្រធានាធិបតី Recep Tayyip Erdoğan បាននិយាយកាលពីព្រឹកថ្ងៃសៅរ៍ថានាយកដ្ឋានពាក់ព័ន្ធទាំងអស់កំពុងចាត់វិធានការដើម្បីធានាសុវត្ថិភាពដល់ប្រជាជនបន្ទាប់ពីមានការរញ្ជួយដីនេះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្រសួងសុខាភិបាលនិងបរិស្ថានត្រូវបានបញ្ជូនទៅតំបន់រងគ្រោះដោយការរញ្ជួយដី ៕ អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*