BREAKING NEWS

កុំចេះតែហ៊ាន!​ បុរសម្នាក់ក្រោយរកឃើញមានផ្ទុកជម្ងឺផ្លូវដង្ហើមថ្មី ត្រូវអាជ្ញាធរតៃវ៉ាន់ ផាកពិន័យជិត ១មុឺនដុល្លារ ក៏ដោយសារតែគាត់…

Spread the love

តៃវ៉ាន់៖ ពាណិជ្ជករតៃវ៉ាន់ម្នាក់ក្រោយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានវីរុសផ្លូវដង្ហើមថ្មី នៅថ្ងៃសុក្រ (២៤ មករា) កំពុងប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរនិងអាចជាប់ពន្ធនាគារពីបទលាក់បាំងជំងឺ បន្ទាប់ពីធ្វើដំណើរត្រលប់មកពីទីក្រុងវូហាន ដែលជាតំបន់ផ្ទុកទៅដោយជម្ងឺប្រភេទថ្មីនេះ។

មន្ទីរសុខាភិបាលទីក្រុង Kaohsiung បានដាក់ពិន័យជាប្រាក់ចំនួន ៣០០,០០០ ដុល្លារតៃវ៉ាន់ (៩,៩៨៨ ដុល្លារអាមេរិក) ទៅលើបុរសដែលមានអាយុជាង ៥០ ឆ្នាំនេះពីបទរំលោភលើច្បាប់គ្រប់គ្រងការឆ្លងជំងឺ និងបង្កហានិភ័យដល់កិច្ចប្រឹងប្រែងបង្ការជំងឺនៅលើកោះតៃវ៉ាន់។

គួរបញ្ជាក់ថា បុរសនោះមានអាការៈក្តៅខ្លួនចាប់តាំងពីថ្ងៃទី ២០ ខែមករាមកម្ល៉េះ នៅពេលដែលគាត់នៅទីក្រុង Wuhan ដែលជាកន្លែងដែលមានការផ្ទុះឡើងនូវវីរុសនេះ៕ ប្រភពបន្ថែម៖ taiwannews.com.tw

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*