គេថាសត្វតែងតែមានញ្ញាណទី ៦ ដើម្បីមើលជាមុនពីគ្រោះមហន្តរាយដែលអាចកើតមានដោយផ្អែកលើការផ្លាស់ប្តូរបរិស្ថាន។ ប៉ុន្តែតើសត្វចិញ្ចឹមអាចទស្សន៍ទាយអ្វីទៀត?
យោងតាមវែបសាយ Unilad ស្ត្រីម្នាក់មកពីកោះតៃវ៉ាន់ដែលរៀបនឹងធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិន ដែលមេរោគឆ្លងវីរុសនេះទើបតែចាប់ផ្តើមរីករាលដាលយឺត ៗ នោះ ត្រូវបានអាក់ខានវិញ ដោយសារតែសុ.នខរបស់នាងធ្វើឲ្យលិខិតឆ្លងដែនមានបញ្ហា។
ដំបូងឡើយស្ត្រីរូបនេះបានចែករំលែករូបភាពឆ្កែរបស់គាត់នៅលើហ្វេសប៊ុកបន្ទាប់ពីវាបានហែកលិខិតឆ្លងដែនរបស់គាត់ដាច់ពីគ្នាដោយមិនដឹងថាត្រូវធ្វើអ្វីជាមួយវានោះទេ។
ដោយសារតែការបំផ្លាញលិខិតឆ្លងដែនរបស់សត្វឆ្កែ ទើបស្ត្រីត្រូវលុបចោលដំណើររបស់នាង ដែលក្រោយមកទើបនាងដឹងថាវីរុសបានរាលដាលយ៉ាងខ្លាំងនៅក្រុងវូហាន។
បន្ទាប់មកនាងបានយកទៅផុសនៅក្នុងហ្វេសប៊ុកនាងថា“ តើអ្នកទាំងអស់គ្នាចងចាំលិខិតឆ្លងដែននេះទេ? រំលឹកកាលពីមុន, ឆ្កែនេះពិតជាការពារខ្ញុំ។ បន្ទាប់ពីលិខិតឆ្លងដែនរបស់ខ្ញុំត្រូវបានរហែក មេរោគបានចាប់ផ្តើមទៅកន្លែងដែលខ្ញុំគ្រោងនឹងទៅ។ ប្រសិនបើខ្ញុំគិតអំពីវាឥឡូវនេះវាពិតជារំជួលចិត្តណាស់៕ ប្រភព៖ www.worldofbuzz.com
Be the first to comment