BREAKING NEWS

មិនតិចទេ! មុន​បិទ​ទីក្រុង​ ផ្ទុះជម្ងឺផ្លូវដង្ហើមថ្មី ប្រជាជន Wuhan ធ្វើដំណើរ​ចូល​មក​កម្ពុជា​មានចំនួនរហូតដល់…

Spread the love

បើ​តាម​សម្រង់​អត្ថបទ​បក​ប្រែ​ដោយ​គណនី Phanith Pheng ចេញ​ពី​ប្រភព​គេហទំព័រ​អន្តរជាតិ weixin.qq ​បាន​បង្ហាញ​នូវ​តួ​លេខ​ប្រជាជន​ Wuhan ដែល​បាន​ហោះ​ទៅ​កាន់​ទីតាំង​ប្រទេស​ផ្សេងៗ​គ្នា មុន​មាន​ការ​បិទ​ទីក្រុង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ក្នុង​នោះ​តួ​លេខ​ជើង​ហោះហើរ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង Wuhan ទៅ​កាន់​ប្រទេស​សិង្ហបុរី​មាន ៩ ៩៣៤ នាក់ និង​ទៅ​កាន់​ប្រទេស​ថៃ​មាន​សរុប​ទាំង​ពីរ​អាកាសយានដ្ឋាន​ប្រមាណ ១៧ ៧៧៣ នាក់។ តាម​ប្រភព​ដដែល​មាន​ពលរដ្ឋ​នៅ Wuhan ហោះ​មក​កម្ពុជា​សរុប​ប្រមាណ ៣ ០៧៨ នាក់។

គួរ​បញ្ជាក់​ថា​តួ​លេខ​នេះ​សុំ​កុំ​មាន​ការ​ភ័ន្តច្រឡំ ដោយ​វា​មិន​ស​បង្ហាញ​ពី​តួ​លេខ​អ្នក​ឆ្លង​វីរុស​ដែល​ហោះ​ចូល​ក្នុង​ប្រទេស​នីមួយៗ​នោះ​ទេ ពោល​គ្រាន់​បង្ហាញ​ពី​ពលរដ្ឋ​នៅ Wuhan ដែល​ស្វះស្វែង​ចាកចេញ​ពី​ទីក្រុង​មួយ​នោះ​តែ​ប៉ុណ្ណោះ។ ដោយ​ឡែក​នៅ​កម្ពុជា​តាម​អាកាសយានដ្ឋាន​ទាំង​អស់​ក៏​សុទ្ធសឹង​មាន​បំពាក់​នូវ​ម៉ាស៊ីន​ស្កេន​ត្រឹមត្រូវ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួង​សុខាភិបាល ហើយ​គិត​មក​ទល់​ថ្ងៃ​ទី ២៦ មករា​នេះ មិន​ទាន់​ផ្ទុះ​ករណី​អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​នៅ​ប្រទេស​យើង​នៅ​ឡើយ។

លម្អិត​អត្ថបទ​ចេញ​ពី​គណនី​ខាង​លើ​មាន​ដូច​ត​ទៅ៖ “​

តើប្រជាជន Wuhan រាប់ពាន់ រាប់ម៉ឺននាក់ បានហោះទៅទី

ណាមុនពេលមានការបិទទីក្រុង ?

នេះបើយោងតាមទិន្នន័យពីអាកាសចរណ៍ស៊ីវិល ចិន🇨🇳🇨🇳

បានបញ្ជាក់ថា “Wuhan មុនពេលបិទទីក្រុង” ចំនួនប្រជាជន

Wuhanបានហោះទៅបរទេស ដែលទិសដៅធំបំផុតនោះ គឺ

ប្រទេសសិង្ហបុរី មានចំនួនរហូតដល់ ៩៩៣៤នាក់ ដែលមានចំនួនច្រើនជាងគេនៅបរទេស បន្ទាប់ពីប្រទេសថៃ។

ខាងក្រោមនេះជាចំនួនស្ថិតិ ប្រជាជនWuhan បានធ្វើដំណើរ ចាកចេញទៅក្រៅប្រទេស មុនទីក្រុងត្រូវបានបិទ។

• សិង្ហបុរី:៩៩៣៤

• អាកាសយានដ្ឋាន សុវណ្ណភូមិ (បាងកក): ៩៨៥៣

• អាកាសយានដ្ឋាន ដនមឿង (បាងកក): ៧៩២០

• អាកាសយានដ្ឋាន ណារីតា (ជប៉ុន):៦៧៣៩

• អាកាសយានដ្ឋានអន្តរជាតិ Incheon(កូរ៉េខាងត្បូង): “៦១៣៥”

• ហុងកុង: ៥៨៦៦

• ម៉ាកាវ: ៥៦៤៧

• កោះភូកេត (ថៃ): ៥៦១៧

• អាកាសយានដ្ឋានអ-ជាតិ Kota Kinabalu (ម៉ាឡេស៊ី): ” ៥៤១៨ ”

• អាកាសយានដ្ឋានអន្តរជាតិ Kansai (ជប៉ុន): ៥២១៨

• អាកាសយានដ្ឋានអន្តរជាតិTaiwan Taoyuan ( តៃវ៉ាន់ ) ” ៣៦៧៩ ”

• អាកាសយានដ្ឋានអ-ជាតិ TSN (ហូជីមិញ ): ៣៦៥២

• ឌូបៃ: ៣១៨០

• សាន់ហ្វ្រាន់ស៊ីស្កូ: ២៩២៥

• អាកាសយានដ្ឋានអន្តរជាតិ Istanbul (តួគី): ២៦៥០

• អាកាសយានដ្ឋាន Heathrow (London): ២៦៥០

• អាកាសយានដ្ឋានNagoya (ជប៉ុន): ២៥២១

• បាលី: ២៥២០

• អាកាសយានដ្ឋាន អ-ជាតិ Kaohsiung (តៃវ៉ាន់): ២៤៨៧

• ញូវយ៉ក: ២៤៨៤

• រ៉ូម (Italy): ២៣៨៥

• អាកាសយានដ្ឋាន Sheremetyevo (មូស្គូ): ២៣១៣

• ស៊ីដនី (អូស្ត្រាលី): ២១៦៩

• ប៉ារីស (បារាំង): ១៩៧១

• អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសី-នុ(កម្ពុជា): ១៥៣៩

• អាកាសយានដ្ឋានអន្តរជាតិក្រុងសៀមរាប(កម្ពុជា): ១៥៣៩

• ឈៀងម៉ៃ ( ថៃ ): ១៤២២

• អាកាសយានដ្ឋានអ-ជាតិMandalay (មីយ៉ាន់ម៉ា): ១១៩០

• Taipei Tung Son Airport ( តៃវ៉ាន់): ១០៨០

• អាកាសយានដ្ឋានអន្តរជាតិ Kalibo (ហ្វីលីពីន): ៦០០

• អាកាសយានដ្ឋានអន្តរជាតិ Yangon (មីយ៉ាន់ម៉ា): ៤៩២

• អាកាសយានដ្ឋាន Krabi (ថៃ): ៣៤០”​៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*