BREAKING NEWS

ជាក់ស្តែងហើយ! ពលរដ្ឋរស់នៅក្រុងអ៊ូហាន ចេញ​មុខ​ទម្លាយ​ស្ថានភាព​ពិតៗ អំពី​វីរុស​កូរ៉ូណា​…

Spread the love

ទីក្រុង Wuhan បាន​ប្រែ​ក្លាយ​ជា​ទីក្រុង​ដ៏​គួរ​ឲ្យ​ខ្លាច​រអាល​មួយ បន្ទាប់​ពី​ទីក្រុង​នេះ​បាន​ជាប់​ឈ្មោះ​ជា​ដើមចម​បង្ក​ឲ្យ​កើត​មាន​វីរុស​ផ្លូវ​ដង្ហើម​ថ្មី សម្លាប់​មនុស្ស​អស់ ៥៦ នាក់​គិត​ត្រឹម​ថ្ងៃ​ទី ២៦ មករា ឆ្នាំ ២០២០ នេះ។

បើ​តាម​ដំណឹង​លេចលឺ​គឺ​មាន​និស្សិត​ខ្មែរ​ចំនួន ២០ រូប​កំពុង​ជាប់​គាំង​ក្នុង​ទីក្រុង Wuhan ក្រោយ​ពេល​ដែល​ទីក្រុង​នេះ​ត្រូវ​បាន​បិទ​ទ្វារ ហើយ​ពួក​គេ​កំពុង​ទទួល​បាន​ការ​ព្រួយបារម្ភ​និង​ក្តី​អាណិត​អាសូរ​ជា​ខ្លាំង​ពី​សំណាក់​បងប្អូន​សាច់ញាតិ​ដែល​រស់នៅ​ប្រទេស​កម្ពុជា។

យ៉ាងណាមិញ​បើ​តាម​រយៈ​សារ​របស់​បុរស​ម្នាក់​ដែល​រស់នៅ​ទីក្រុង Wuhan ផ្ទាល់ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ចាក់ដោត​ប៉ុន្មាន​ចំណុច ហើយ​ក្នុង​នោះ​ក៏​សង្កត់​ធ្ងន់​ថា​ស្ថានភាព​ពិត​ប្រាកដ​នៅ​ Wuhan ពេល​នេះ មិន​ជា​ធ្ងន់ធ្ងរ​ដូច​គ្រប់​គ្នា​បាន​គិត​ឡើយ។ប្រភព​ពី​គណនី Tianxing Le បាន​សរសេរ​នៅ​ថ្ងៃ​ទី ២៦ មករា​នេះ​ថា៖ “ខ្ញុំ​មក​ពី Wuhan ដោយ Wuhan ជា​ទឹកដី​កំណើត​ដ៏​គួរ​ឲ្យ​ស្រលាញ់​របស់​ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​នៅ​ព័ត៌មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ហើយ​ខ្ញុំ​ជឿ​ថា​វា​ជា​ពេល​ដែល​ខ្ញុំ​គួរ​ចែកចាយ​រឿង​ពិត​ប្រាកដ​ខ្លះ​នៅ​ទី​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ពេក”។ប្រភព​ដដែល​បន្ត៖

“១.ជា​ការ​ពិត​ស្ថានភាព​នៅ​ទី​នេះ​មើល​ទៅ​តឹងតែង​ណាស់ មិន​ថា​នៅ​ទីក្រុង Wuhan និង​ខេត្ត Hubei ទាំង​មូល​ត្រូវ​បាន​បិទ​ទ្វារ ដោយ​គ្មាន​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​ឲ្យ​អនុញ្ញាត​​ដំណើរការ ហាង​ទាំង​អស់​ត្រូវ​បាន​បិទ (លើកលែង​ផ្សារ​ទំនើប) គ្មាន​នរណា​ដែល​នៅ​ជិត​យើង​បំផុត​លើកលែង​តែ​ក្រុម​គ្រូពេទ្យ ប៉ូលិស និង​អ្នក​ដឹក​ទំនិញ តែ​កុំ​បារម្ភ​ពី​ពួក​យើង ​ព្រោះ​យើង​មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ហើយ ពោល​លើស​ពី​អ្វី​ដែល​អ្នក​រាល់​គ្នា​កំពុង​ស្រមៃ​ដល់ ដោយ​មនុស្ស​នៅ Wuhan មាន​ភាព​ក្លាហាន រឹងមាំ និង​សុទិដ្ឋិនិយម​ណាស់។

២.មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប? តួ​លេខ​គឺ​ពិបាក​នឹង​និយាយ តែ​យើង​ជឿ​ថា​វា​គួរ​តែ​ច្រើន​ជាង​តួ​លេខ​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ បែប​នេះ​អ្នក​ចាំ​បាច់​ត្រូវ​ពាក់​ម៉ាស មិន​ថា​អ្នក​នៅ​ទី​ណា​ក៏​ដោយ។

៣.កំហុស​របស់​នរណា? វា​នៅ​តែ​លឿន​ពេក​ក្នុង​ការ​បន្ទោស​ជនជាតិ​ចិន​ឆ្កួតៗ​ដែល​ស៊ី​សាច់ព្រៃ ក្នុង​ន័យ​របស់​ខ្ញុំ​គឺ​វា​ជា​ការ​ដាក់​ទណ្ឌកម្ម​ពី​សត្វ​ដែល​បាន​ស្លាប់​ទាំង​នោះ​វិញ ដោយ​នេះ​មិន​ខុស​ពី​អេបូឡា​និង​ជំងឺ​ដទៃ​ទៀត​ទេ បែប​នេះ​សូម​គិត​ដល់​ផែនដី​និង​បរិស្ថាន​របស់​យើង​ឲ្យ​បាន​ច្រើន។

៤.រាតត្បាត​ចេញ? ពលរដ្ឋ Wuhan និង​ជនជាតិ​ភាគ​ច្រើន​បាន​លុប​ចោល​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​នា​ឆ្នាំ​ថ្មី ដោយ​យើង​បារម្ភ​ពី​កេរិ៍ឈ្មោះ​របស់​យើង​នៅ​លើ​ពិភពលោក ហើយ​យើង​ក៏​គោរព​ស្រលាញ់​ដល់​ជាតិសាសន៍​ឯ​ទៀត។

៥.រដ្ឋាភិបាល​ក្នុង​ទីក្រុង Wuhan គឺ​ចោលម្សៀត ដោយ​ពួក​គេ​មិន​ដឹង​ពី​របៀប​ដឹកនាំ​ទីក្រុង​ដូច​ជា Wuhan (មនុស្ស​រស់​នៅ​ ១៤ លាន​នាក់) ដែល​ខុស​ពី​ប៉េកាំង​គេ​ធ្វើ​បាន​ល្អ​ណាស់ យ៉ាងណាមិញ​យើង​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ធនធាន​ពី​ប៉េកាំង​និង​ទីក្រុង​ដទៃ​ទៀត (អរគុណ​ដល់​ជប៉ុន ថៃ អាល្លឺម៉ង់ សិង្ហបុរី និង​អាមេរិក) ខ្ញុំ​អាច​និយាយ​ថា​រដ្ឋាភិបាល​ចិន​មាន​ការ​ពង្រឹង​ច្រើន។

៦.វា​ត្រូវ​ការ​ពេល ២ ខែ​ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​ទាំង​នេះ ហើយ​ខ្ញុំ​សូម​ជូនពរ​ឲ្យ​មិត្ត​ក្នុង​ហ្វេសប៊ុក​ខ្ញុំ​ទាំង​អស់​មាន​សុវត្ថិភាព និង​រីករាយ ហើយ​នៅ​ពេល​វីរុស​នេះ​ត្រូវ​បាន​រសាត់បាត់​អស់ សុំ​មក​ទស្សនា​ទីក្រុង Wuhan ខ្ញុំ​នឹង​នាំ​អ្នក​ទៅ​ញាំ​អាហារ​ឆ្ងាញ់ៗ។

៧.ការ​ព្រមាន! ខ្ញុំ​ឃើញ​សារ​កំប្លែង​ខ្លះ​ចេញ​ពី​ហុងកុង និង​តៃវ៉ាន់ ដែល​វា​ពិត​ជា​ឆ្កួត​ឡប់​ខ្លាំង​ណាស់ ដោយ​ខ្ញុំ​ធ្លាប់​បាន​នៅ​កន្លែង​ទាំង​ពីរ​នេះ ហើយ​មាន​មិត្ត​ល្អ​ជា​ច្រើន យ៉ាងណាមិញ​ខ្ញុំ​ពិត​ជា​ស្អប់​ការ​ធ្វើ​នយោបាយ ដែល​ធ្វើ​ឲ្យ​យើង​បែកបាក់​គ្នា​ហើយ​មើល​ទៅ​ល្ងង់​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា”៕ អត្ថបទ៖ kalib9

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*