ទិដ្ឋាការសម្រាប់ពលរដ្ឋចិនមក ពីអ៊ូហាននិងតំបន់ដែលរងផលប៉ះពាល់នៅជុំវិញខេត្តហ៊ូប៉ីនឹងលែងត្រូវបានអនុញ្ញាតនៅក្នុងប្រទេសម៉ាឡេស៊ីទៀតហើយខណៈដែលរដ្ឋាភិបាលបានអំពាវនាវឱ្យមានការបោសសំអាតសម្រាប់ទិដ្ឋាការទាំងនេះឲ្យមានប្រសិទ្ធិភាពភ្លាមៗ។
យោងតាមវែបសាយ thestar៖ ការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយថាការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ឈប់ការចេញទិដ្ឋាការដល់ជនជាតិចិន ត្រូវបានគេចាត់វិធានការដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជម្ងឺផ្លូវដង្ហើមថ្មី (2019-nCoV) ដែលត្រូវបានគេស្គាល់ជាទូទៅថាជាវីរុសកូរ៉ូណា។
ការិយាល័យនាយករដ្ឋមន្រ្តីបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា៖ រដ្ឋាភិបាលម៉ាឡេស៊ីបានអនុវត្តតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោកនិងទទួលបានការណែនាំពីអ្នកជំនាញដើម្បីប្រឈមនិងដោះស្រាយការរីករាលដាលនៃវីរុសនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថាអាជ្ញាធរកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារការឆ្លងតាមរយៈការចាត់វិធានការសកម្មដើម្បីតាមដានមេរោគនេះជាញឹកញាប់៕ ប្រភព៖ www.worldofbuzz.com
Be the first to comment