Spread the love
នៅក្នុងកិច្ចសម្ភាសន៍រវាងអ្នកសារព័ត៌មានក្នុងស្រុកមួយ និងនិស្សិតខ្មែរម្នាក់ក្នុងចំណោមនិស្សិតខ្មែរ២០នាក់ ដែលកំពុងស្ថិតនៅក្នុងទីក្រុងវូហាន បារម្ភពីមេរោគកូរ៉ូណាវីរុសថ្មី គឺ លោក ប៉ែន បារាំង បានលើកឡើងថា ពេលនេះនិស្សិតខ្មែរ២០នាក់នឹង ដូចជាបងប្អូនគ្នាអញ្ចឹង ជូនដំណឹង លើកទឹកចិត្តគ្នា និងតាមដានសុខភាពគ្នាទៅវិញទៅមកផងដែរ។
លោកបញ្ជាក់ទៀតថា ដរាបគ្មានការបញ្ជាក់ពីសុខាភិបាលទីក្រុងវូហាន ថានិស្សិតខ្មែរ២០នាក់ ពិតជាគ្មានជម្ងឺនេះទេ ពួកគាត់នឹងមិនទៅប្រទេសកម្ពុជាវិញទេ មិនចង់ថាទៅដល់ហើយ ត្រូវលំបាកដល់ក្រុមគ្រួសារ ឬប្រទេសកំណើតនោះទេ។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
Be the first to comment