BREAKING NEWS

ទស្សនាវីដេអូដែលបុរសជនជាតិចិនផ្ទុកវីរុសកូរ៉ូណា ត្រូវក្រុមគ្រូពេទ្យបញ្ជូនទៅទុកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

Spread the love

(ព្រះសីហនុ)៖ រហូតដល់ពេលនេះ ជនជាតិចិនម្នាក់ដែលមានផ្ទុកជំងឺផ្លូវដង្ហើមប្រភេទថ្មី បង្កឡើងដោយមេរោគកូរ៉ូណា កំពុងត្រូវបានសម្រាកនៅបន្ទប់ដាច់ ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

គិតមកត្រឹមម៉ោង៣រសៀល នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបានស្រាវជ្រាវរកឃើញ និងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណី វិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន មកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់ គឺលោក ចា ជិនហួរ។

សូមទស្សនាវីដេអូនៃការបញ្ជូនបុរសជនជាតិចិន ដែលមានផ្ទុកមេរោគ កូរ៉ូណា ទៅទុកនៅបន្ទប់ដាច់ដោយឡែក នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលទទួលបានអាជ្ញាធរខេត្តព្រះសីហនុ ផ្ញើជូនអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៖

អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*