បន្ទាយមានជ័យ៖ និស្សិតកម្ពុជាចំនួន៣០នាក់ ត្រូវបានអាជ្ញាធរចិន អនុញ្ញាតិឲ្យមកប្រទេសកម្ពុជាវិញ ការពារជំងឺឆ្លងកូរ៉ូណាវីរុស នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា.ថៃ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រុមនិស្សិតដែលអាជ្ញាធរចិនបញ្ជូនមកពីប្រទេសកម្ពុជាវិញនេះ វគ្គទីមួយមានចំនួន៤១នាក់ ដោយមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួន៣០នាក់ ស្រី៥នាក់ និងមួយចំនួនទៀតមកតាមជើងយន្តហោះនៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា ក្រុមនិស្សិតទាំងអស់នេះ គឺជានិស្សិតជាប់អាហារូបករណ៍របស់ឯកឧត្តម ស សុខា ដែលអាជ្ញាធរចិនបញ្ជូនមកប្រទេសកម្ពុជាវិញសិននេះ ដោយសារតែខ្លាចឆ្លងជំងឺកូរ៉ូណា រលាក់ផ្លូវដង្ហើមថ្មីនេះ ដែលពួកគេរស់នៅតាមបណ្តាលខេត្តផ្សេងៗគ្នា។
លោក កែវ សុភក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង បើយោងតាមការស្គែនដែលបល្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមនិស្សិតទាំងនេះ ពុំមាននរណាម្នាក់ មានផ្ទុកជំងឺកូរ៉ូណានេះឡើយ។ បើសិនជាមានករណីនិស្សិត ឬប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិណាមានផ្ទុកនោះ ក្រុមការងារនឹងធ្វើការឃាត់ទុកអ្នកដែលមានផ្ទុកនោះ មួយឡែក ស្ថិតនៅក្នុងការតាមដានរបស់ពេទ្យ។
តាមប្រភពមន្ត្រីអន្តោរប្រវេសន៍ប្រចាំការនៅមាត់ច្រកនេះបានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះ ត្រូវបានពិនិត្យនិងស្គែនយ៉ាងហ្មត់ចត់ ហើយអាជ្ញាធរបានរៀបចំរថយន្តក្រុងដើម្បី ជូនទៅកាន់ផ្ទះស្រុកកំណើត និងស្ថិតនៅក្នុងការតាមដាន ក្នុងរយៈពេល១៤ថ្ងៃ៕ ប្រភព៖ http://www.mekong-news.com
Be the first to comment