BREAKING NEWS

ស្ងាត់ៗ អាជ្ញាធរសម្ភោធបានស្តូបមិត្តភាពកម្ពុជា-វៀតណាមមួយថែមទៀត ក្នុងក្រុងកំពង់ចាម

Spread the love

កំពង់ចាម​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​ លោក​ ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ ក្រុង​កំពង់ចាម​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ លោក​ជំទាវ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​។​

​ដោយ​មាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​ ឯកឧត្តម​ លោក​ជំទាវ​ ប្រតិភូ​ខេត្ត​សម្ព័ន្ធមិត្ត​ ខេត្ត​ប៊ិ​ញ​ភឿ​ក​ ខេត្ត​តៃ​និ​ញ​ និង​គណៈប្រតិភូ​អមដំណើរ​ ឯកឧត្តម​ លោក​ជំទាវ​ សមាជិក​រដ្ឋសភា​ ឯកឧត្តម​ លោក​ជំទាវ​ រដ្ឋលេខាធិការ​ អនុ​លេខាធិការ​ ឯកឧត្តម​លោក​ជំទាវ​ អគ្គនាយក​ អគ្គនាយករង​ ក្រសួង​ពាក់ព័ន្ធ​ ឯកឧត្តម​ លោក​ជំទាវ​ អភិបាល​ អភិបាលរង​ខេត្ត​ លោក​ លោកស្រី​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ ប្រធាន​មន្ទីរ​ អង្គភាព​នានា​ជុំវិញ​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ តាជី​ យាយជី​ ប្រជាពលរដ្ឋ​ ក្រុម​យុវជន​ស្រឡាញ់​សន្តិភាព​ ក្រុម​យុវជន​កាកបាទក្រហមកម្ពុជា​ ក្រុម​កាយ​រិ​ទ្ធ​ សិស្សានុសិស្ស​ សរុប​អ្នកចូលរួម​ប្រមាណ​ជាង​ ៦០០​នាក់​ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*