Spread the love
ថ្មិៗនេះមានគណនីហ្វេសប៊ុកមួយឈ្មោះ Zey Pouv បានអះអាងថា ឳសថស្ថាន អេង ប៊ុង ដែលស្ថិតនៅទីតាំងផ្ទះលេខ៤៩Eo ផ្លូវលេខ១៦៦ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា បានតម្លើងតម្លៃម៉ាសរហូតដល់ $១០ ក្នុងមួយប្រអប់ ដែលតម្លៃធម្មតាប្រមាណតែ $3 តែប៉ុណ្ណោះ។
ហ្វេសប៊ុកដដែលនេះបានបញ្ជាក់ដូច្នេះថា ជួបផ្ទាល់ខ្លួនឯងហើយលោកអើយ នេះកន្លែងបោះដុំម៉ងចា៎ រាល់ដងទិញ1ប្រអប់ដូចជា3$អីទេ ហើយមុិញចូលទៅទិញទ្បើង1ប្រអប់10$ លឺហើយហួសចិត្ត😡 💩នេះបានហៅថាឱកាសនិយមមែន👎🏻
គួរបញ្ជាក់ផងដែរកន្លងទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់ព្រមានរួចមកហើយថា ប្រសិនបើអ្នកលក់ម៉ាស់ (mask) នៅកម្ពុជាឡើងថ្លៃ នឹងជាប់បទមជ្ឈិម គឺជាប្រភេទបទល្មើស ដែលកម្រិតទោសអតិបរមា គឺជាទោសជាប់ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់៥ឆ្នាំ៕
Be the first to comment