BREAKING NEWS

មានទឹកចិត្តប្រពៃមែន! ឃើញអ្នកលក់ម៉ាសតម្លើងថ្លៃ នារីស្រស់ស្អាតម្នាក់ទៀតដើរ​ចែកម៉ាសគ្មានយកលុយមួយរៀល

Spread the love

ភ្នំពេញ​៖ ក្រោយ​កម្ពុ​ជាមាន​កូ​រ៉ូ​ណាវី​រុស​កើតឡើង​មួយ​ករណី​ទៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​មក​កម្សាន្ត​លេង​នៅ​ខេត្ត​ព្រះសីហនុ កម្ពុជា​រឹតតែ​មានការ​ព្រួយបារម្ភ និង​មានការ​តាមដាន​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​នៅ​ច្រកព្រំដែន និង​តាម​អាកាសយានដ្ឋាន​នានា​។ ស្ថានភាព​គួរ​បារម្ភ​នេះ ជំរុញ​ឲ្យ​ទីផ្សារ​ម៉ាស់​កាន់​តែមាន​តម្រូវការ និង​ឡើងថ្លៃ​ដែល​ពលរដ្ឋ​ខ្លះ​ត្អួ​យ​ត្អែ​រថា​គ្មាន​លទ្ធភាព​សម្រាប់​ទិញ​ម៉ាស់​ប្រើប្រាស់​ឡើយ​។ ដោយសារ​ស្ថានភាព​នេះ ស្ថាប័នរដ្ឋ និង​ពលរដ្ឋ​មួយចំនួន បាន​ចែក​ម៉ាស់​ដោយ​ឥតគិតថ្លៃ​សម្រាប់​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវការ​។

​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ ហួសចិត្ត ក្រោយ​ទិញ​ម៉ាស់​ពី​ផ្សារ ឬ​ពី​ឱសថស្ថាន​នានា ដោយ​តម្លៃ​លើសពី​តម្លៃ​លក់​ធម្មតា​ដល់​ទៅ​៤​ទៅ​៥​ដង​។ អ្នកខ្លះ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា តម្លៃ​ម៉ាស់​ឡើងថ្លៃ​ហួសហេតុ​ពេក​ហើយ ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ទិញ​។ មនុស្ស​មួយចំនួន​បាន​ក្លាយជា​អាជីវករ​លក់​ម៉ាស់​។

​ដោយ​ឃើញ​សារ​ហួសចិត្ត​ពី​តម្លៃ​ឡើងថ្លៃ​បែបនេះ អ្នកខ្លះ​បាន​ដាច់ចិត្ត​លក់​ក្នុងតម្លៃ​សមរម្យ ហើយ​មាន​ស្ថាប័ន​មួយចំនួន បាន​ចំណាយ​ថវិកា​របស់ខ្លួន ដោយ​ទិញ​ម៉ាស់​រាប់រយ​ប្រអប់​សម្រាប់​ទុក​ចែកជូន​ដល់​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។

​កញ្ញា អាន ស្រី​ល័​ក្ខ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ann Sreyleak បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ កញ្ញា នឹង​ចុះ​ចែក​ម៉ាស់​ចំនួន​១​ពាន់ និង​សាប៊ូ​លាងដៃ​ចំនួន​៣០០​ដប នៅមុខ​ព្រះបរមរាជវាំង​។ កញ្ញា អាន ស្រី​ល័​ក្ខ យល់ថា ខ្លួន​ជា​កូន​ខ្មែរ​ដូចគ្នា ត្រូវតែ​ចេះ​យកអាសា​គ្នា​ពេល​មាន​អាសន្ន​កើតឡើង និង​រួមគ្នា​ការពារ និង​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ​រាលដាល ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាជន​កម្ពុជា​។ ​

​កញ្ញា អាន ស្រី​ល័​ក្ខ បាន​បញ្ជាក់ថា កញ្ញា បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជិត​២០០​ដុល្លារ​សម្រាប់​ទិញ​ម៉ាស់ និង​សាប៊ូ​លាងដៃ​។ កញ្ញា និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​គិតថា ដោយសារ​ម៉ាស់​ឡើងថ្លៃ​ពេក ហើយ​ពលរដ្ឋ​មួយចំនួន​មាន​ជីវភាព​ខ្វះខាត រួមទាំង​គាត់​ខ្វះ​ព័ត៌មាន​ផង អាច​នឹង​គាត់​មានការ​ធ្វេសប្រហែស ទើប​ខ្ញុំ​ចង់​ចែកជូន​ពួកគាត់ ដើម្បី​ការពារ​ខ្លួន​។ ម្យ៉ាងទៀត​ចង់​សាបព្រោះ​វប្បធម៌​ចែករំលែក​ផង បើទោះបី​បន្តិចបន្តួច​ក៏ដោយ​»៕


Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*